Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​លើ​ប្រទេស​អ៊ីរ៉ង់​

spot_img

លោក Trump បាន tweet នៅ​ថ្ងៃ​អង្គារ​នេះ​ថា «​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​មាន​ធ្វើជា​ផ្លូវការ​ហើយ​។ ទាំងនេះ​ជាការ​ដាក់ទណ្ឌកម្ម​មុតមាំ​បំផុត​ដែល​មិន​ធ្លាប់មាន​ពី​ពេលមុន​ទេ ហើយ​ក្នុង​ខែវិច្ឆិកា​ទណ្ឌកម្ម​ទាំងនេះ​នឹងត្រូវ​បង្កើន​មួយកម្រិត​ទៀត​។ ជន​ទាំងឡាយណា​ដែល​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹងមិន​ធ្វើ​ជំនួញ​ជាមួយ​ស​.​រ​.​អា​.​ទេ​។ ខ្ញុំ​សុំ​ឱ្យមាន​សន្តិភាព​ក្នុង​ពិភពលោក គ្មានអ្វី​ក្រៅពីនេះ​ទេ​!»​។​ការដាក់ទណ្ឌកម្ម​លើក​នេះ​យក​ជាទី​ដៅ​នូវ​វិស័យ​រថយន្ត​នៃ​ប្រទេស​អ៊ីរ៉ង់ ពាណិជ្ជកម្ម​មាស និង​លោហធាតុ​មានតម្លៃ​ឯទៀតៗ ជាមួយ​រូបិយ​បណ្ណ Rial និង​កិច្ចការ​ហិរញ្ញវត្ថុ​ឯទៀតៗ​ផងដែរ​។​

​រូប​:​លោក​ប្រធានាធិបតី Donald Trump​ចុះហត្ថលេខា​លើ​បទបញ្ជា​ស្តីពី​ការដាក់ទណ្ឌកម្ម​នៅក្នុង​បន្ទប់​បៃតង ក្នុង​ក្រុង Bedminster Township រដ្ឋ New Jersey កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​។​

ប្រធានាធិបតី Trump ជា​អ្នក​រិះគន់​ញឹកញយ​ដល់​កិច្ចព្រមព្រៀង​នេះ ហើយ​លោក​បាន​ដក​ស​.​រ​.​អា​.​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​បី​ខែ​មុននេះ ដែលនាំឱ្យ​មានការ​ដក់​ទណ្ឌកម្ម​ជាថ្មី​ដែល​ចូល​ជា​ធរមាន​កាលពីពេល​ពាក់​កណ្តាលអធ្រាត្រ​កាលពី​ថ្ងៃ​ចន្ទ​។​

នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ស​.​រ​.​អា​.​នឹងមាន​កំណត់​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​កិច្ចការ​ទាក់ទិន​នឹង​វិស័យ​ថាមពល​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ការរកស៊ី​ខាង​ជំនួញ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ជាមួយ​ធនាគារកណ្តាល​នៃ​ប្រទេស​អ៊ីរ៉ង់​៕
សូ​យ​ន​

spot_img
×