Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​នឹង​ត​ភ្ជាប់​កម្មវិធី​ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង​

spot_img

 

​កង​រថយន្ដ​ដឹកទំនិញ​មនុស្សធម៌ កាលពី​ឆ្នាំ​២០១៩

​មន្ដ្រី​កូរ៉េខាងត្បូង​ម្នាក់​បានឱ្យដឹង​កាលពី​ថ្ងៃទី​៧ ខែសីហា​ថា ប្រទេស​នេះ​មាន​គម្រោង​នឹង​ត​ភ្ជាប់​កម្មវិធី​មនុស្សធម៌​ដល់​កូរ៉េ​ខាង​​ជើង​វិញ បន្ទាប់ពី​មានការ​ជំរុញ​ថ្មីៗ​នេះ​ពី​អង្គការសហប្រជាជាតិ​។​

​មួយឆ្នាំ​មុននេះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានសម្រេច​ផ្គត់ផ្គង់​ដល់​ប្រទេសជិតខាង​ដ៏​ក្រីក្រ​នេះ​នូវ​ជំនួយ​ដែលមាន​តម្លៃ​៨​លាន​ដុល្លារ ក៏ដូចជា​ផលិតផល​បំប៉ន​សុខភាព​និង​វ៉ាក់សាំង តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និង​មូលនិធិ​UNICEF ។​

​ប៉ុន្ដែ​សកម្មភាព​ខាងលើ​ត្រូវបាន​ផ្អាក​ព្រោះ​ភាព​តានតឹង​បានកើត​ឡើង​ដោយសារ​ទង្វើ​ញុះញង់​មិន​ឈប់ឈរ​របស់​កូរ៉េខាងជើង​។​ថវិកា​ជំនួយ​ខាងលើ​ត្រូវបាន​បង្កក​ទុក​មកដល់ពេលនេះ​។​

​ក្រុមប្រឹក្សាសន្ដិសុខ UN បានអនុម័ត​សំណើ​ថ្មី​មួយ​របស់​អាមេរិក​ក្នុងការ​រៀបចំ​លក្ខណ​សម្បត្ដិ​ងាយស្រួល​ដល់​ជំនួយ​មនុស្សធម៌​ដល់​កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​កំពុង​ពើបប្រទះ​នឹង​កង្វះ​ស្បៀងអាហារ ហើយ​អ្នក​ខ្វះ​អាហារូបត្ថម្ភ​កំពុង​កើនឡើង​ឥតឈប់ឈរ​៕

សូយន

spot_img
×