Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​អាមេរិក Mike Pompeo អាច​នឹង​វិលត្រឡប់​ទៅ​កូរ៉េខាងជើង​

spot_img

នៅ​ថ្ងៃទី​៧ ខែសីហា ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក Bolton លើកឡើងថា កូរ៉េខាងជើង​ពុំបាន​ចាត់ចែង​នូវ​កម្មវិធី​ចាំបាច់ ដើម្បី​រំសាយ​នុយ​ក្លែ​អ៊ែរ ទោះបីជា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un កាលពី​ខែមិថុនា​កន្លងមក​។​

ប្រមុខ​ការទូត​អាមេរិក Mike Pompeo

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់​Fox News លោក Bolton ឱ្យដឹងថា ប្រមុខ​ការទូត​អាមេរិក Pompeo មាន​គម្រោង​នឹង​វិលត្រឡប់​ទៅ​កូរ៉េខាងជើង​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​Kim Jong-un​។​

​លោក​សង្កត់ធ្ងន់ថា​«​ប្រការ​ដែល​យើងខ្ញុំ​ត្រូវការ​នោះ​គឺ​ការដែល​កូរ៉េខាងជើង​អនុវត្តន៍​ការរំសាយ​នុយក្លេអ៊ែរ​»​។​

​មន្ដ្រីជាន់ខ្ពស់​រូបនេះ​នូវបាន​អះអាង​បន្ថែមថា អាមេរិក​បាន​អនុវត្តន៍​នូវ​ការសន្យា​ក្នុង​សេចក្ដីប្រកាស​រួម​តែ​ត្រូវបាន​ប្រធានាធិបតី​Trump និង​មេដឹកនាំ​Kim ចុះហត្ថលេខា​ក្រោយ​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​។​លោក​បាន​ស្ដីបន្ទោស​ថា​កូរ៉េខាងជើង​ពុំបាន​អនុវត្តន៍​នូវ​ជំហាន​ចាំបាច់​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​។​

​ចំពោះ​បញ្ហា​នៃ​ការប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​២ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​Bolton ឱ្យដឹងថា ក្នុង​លិខិត​មួយ​ច្មីៗ​នេះ​ដែល​ផ្ញើជូន​មេដឹកនាំ​Kim ប្រធានាធិបតី​Trump បាន​ផ្ដើម​សំណើ​ចាត់​ប្រមុខ​ការទូត​Pompeo ទៅកាន់​កូរ៉េខាងជើង​។​ព្រមជាមួយ​នោះ​ក៏បាន​សម្ដែង​ការត្រៀម​រួចជាស្រេច​នូវ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ខណៈ​វេ​លេ​ណា​ក៏​បានដែរ​។​

​លិខិត​នេះ​ត្រូវបាន​ប្រគល់ជូន​ដល់ដៃ​រដ្ឋមន្ដ្រី​កូរ៉េខាងជើង​រួចស្រេច​ហើយ​៕

សូយន

spot_img
×