Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាវ​ផ្អាក​ការអនុវត្តគម្រោង​សាងសង់​វា​រី​អគ្គិសនី​ថ្មី​ ក្រោយ​ការបាក់​ទំនប់​

spot_img

​ទំនប់​វា​រី​អគ្គិសនី​Xe Pian – Xe Namnoy ត្រូវបាន​បាក់​កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ហើយ​បាន​ទម្លាយ​ចេញ​ទឹក 5 ពាន់​លាន m3 ធ្វើឱ្យ​ជន់​លិច​ភូមិ​ចំនួន​១៣​នៅ​ខេត្ដ Attapeu ព្រមទាំង​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។​

ពលរដ្ឋ​នៅ​ខេត្ត Attapeu ដែល​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​បំផុត​ពី​ការបាក់​ទំនប់​

​បច្ចុប្បន្ន​កងកម្លាំង​សង្គ្រោះ​កំពុង​បន្ដ​ស្វែងរក​អ្នក​បាត់​ខ្លួន​ដែល​ប៉ាន់​មាន​១៣០​នាក់​។​

​រដ្ឋមន្ដ្រីក្រសួង​ថាមពល​និង​រ៉ែ Khammany Inthirath ឱ្យដឹងថា សមត្ថភាព​សាងសង់​ខ្សោយ បណ្ដាលឱ្យមាន​សោកនាដកម្ម​នេះ​។​

​ក្រុមហ៊ុន​SK Construction ដែលជា​អ្នកម៉ៅការ​ម្នាក់​ក្នុងចំណោម​បណ្ដា​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ទំនប់​Xe Pian – Xe Namnoy ប្រកាសថា នឹង​សង​ការខូចខាត​ក្រោយពី​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់​។​ក្រុមហ៊ុន​នេះ​បានផ្ដល់​ជំនួយ​១០​លាន​ដុល្លារ ដើម្បី​ស្ដារ​ស្ថាន​ការលំបាក​ក្រោយពេល​បាក់​ទំនប់​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ ខែសីហា រដ្ឋមន្ដ្រី Inthirath ឱ្យដឹងថា រដ្ឋាភិបាល​ឡាវ​កំពុង​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត ដើម្បី​សហការ​ជាមួយ​អង្គការ​អន្ដរជាតិ បណ្ដា​អង្គភាព​សាងសង់​ទំនប់​វា​រី​អគ្គិសនី​Xe Pian – Xe Namnoy សំដៅ​ធ្វើការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ចំពោះ​ការបាក់​ទំ​បន់​ខាងលើ​។​

​តាម​លោក Inthirath ឱ្យដឹង​បន្ថែមថា គណៈកម្មាធិការ​នេះ​មិន​ត្រឹមតែ​ស៊ើបអង្កេត​រក​មូលហេតុ​ការបាក់​ទំនប់​ខាងលើ​នោះទេ ហើយនឹង​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​វា​រី​អគ្គិសនី​ជិត​៥០​ទៀត​ដែល​បាន​សាងសង់​រួច កំពុង​ផលិត​ថាមពល ហើយ​ថែមទាំង​ត្រួតពិនិត្យ​ឡើងវិញ​បណ្ដា​ទំនប់​វា​រី​អគ្គិសនី​កំពុង​សាងសង់​និង​ត្រៀម​សាងសង់​បច្ចុប្បន្ននេះ សំដៅ​កសាង​ជំនឿ​ទុកចិត្ត​ដល់​សង្គម​៕

សូយន

spot_img
×