Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ទៅលើ​ការចុះបញ្ជី ហ៊ី​ប៉ូ​តែ​ក របស់​អតិថិជន​ធនាគារ នៅ​ច្រក​ចេញចូល​តែ​មួយ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​..?

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្រុង​ព្រះសីហនុ មាន​ចម្ងល់​ទៅលើ រយៈពេល នៃ​ការចុះបញ្ជី​ហ៊ី​ប៉ូ​តែ​ក របស់​អតិថិជន​ធនាគារ នៅ​ច្រក​ចេញចូល​តែមួយ របស់​សាលាខេត្ត​ព្រះសីហនុ ដែល​ពីមុន​មាន​រយៈពេល​៧​ថ្ងៃ ធ្វើការ​នៅ​មន្ទីរ​សុរិយោដី ប៉ុន្តែ​ឥឡូវ​ត្រូវ​ឆ្លងកាត់​ទៅ​ច្រកចេញចូល របស់​សាលាខេត្ត​ជាមុនសិន ទើប​បាន​វិល​ត្រលប់​មក​មន្ទីរ​សុរិយោដី​វិញ ថា​មាន​ភាពស្មុគស្មាញ និង​ប្រើពេល​យូរ​។​

​អ្នកគ្រប់គ្រង​ធនាគា​មួយចំនួន ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ បាន​បង្ហាញ​ទស្សនៈ និង​ចាត់ទុកថា សេវា​នៃ​ការចុះបញ្ជី​ហ៊ី​ប៉ូ​តែ​ក ដែល​ត្រូវ​ឆ្លងកាត់ ច្រកចេញ​ចូល​នៅ​សាលាខេត្ត រួច​រុញ​មក​ឲ្យ​មន្ទីរ​ពិនិត្យ​ចុះឡើងៗ ថា​រឹតតែ​បង្ក​ការលំបាក​ដល់​អតិថិជន ក៏​ដូច​វិស័យ​ឯកជន​យ៉ាងខ្លាំង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រភព​ពី​អ្នកគ្រប់គ្រង​ធនាគារ និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ក្រុង​ព្រះសីហនុ បាន​សំណូមពរ ដល់​មន្ត្រី​ជំនាញ ច្រកចេញចូល នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​បំភ្លឺ​ចម្ងល់ ទាក់ទង​នីតិវិធី ឬ​ពេល​វេលា​ធ្វើ​ការងារ​នៅ​ច្រកចេញចូល​តែ​មួយ​ខាងលើ​នេះ​ផង​។​

​ត្រង់​ចំណុច​នេះ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​មន្ត្រី​ជំនាញ ឲ្យជួយ​បំភ្លឺ ចំពោះ​ចម្ងល់​ខាងលើ ជូន​វិស័យ​ឯកជន ឬ​វិស័យ​ធនាគារ​បាន​ដឹង​ជា​សាធារណៈ ដោយ​អនុគ្រោះ​ផង​។​

​ជាងនេះទៀត ខាង​វិស័យ​ធនាគារ បាន​អះអាង​ថា សព្វថ្ងៃនេះ ពួកគាត់​បាន​ខឹតខំ ជួយ​សម្រួល​ការងា​រដល់​ប្រជាពលរដ្ឋ ឬ​អតិថិជន ប្រយោជន៍​ដើម្បី​ភាព​រីកចម្រើន នៃ​សេដ្ឋកិច្ច របស់​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ភាព​រីកចម្រើន របស់​ក្រុម​អាជីវករ​។ ហើយ​ក្នុងនោះ ធនាគារ​ទាំង​អស់ ក៏បាន​ផ្តល់​ប្រាក់​ពន្ធ​យ៉ាងច្រើន សម្រាប់​ប្រាក់ខែ​មន្ត្រីរាជការ ជាដើម ហេតុនេះ​គួរតែ​មន្ត្រី​ជំនាញ​ច្រកចេញចូល នៅតាម​ស្ថាប័ន​នី​មួយៗ ចូលរួម​សហការណ៍​គ្នា​ធ្វើ​ការងារ ឲ្យបាន​រលូន​ទៅ​មុខ​ដោយ​អនុគ្រោះ​ផង​ចុះ​។​

​ទោះជា​បែប​នេះ​ក្តី មិនទាន់​អាច​ទាក់ទង មន្ត្រី​ជំនាញ​ច្រកចេញចូល នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ទៅលើ​កង្វល់ របស់​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​ធនាគារ នៅ​ក្រុងព្រះសីហនុ​បានទេ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ​៕ ដែន សីមា​

 

  

 

spot_img
×