Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន​បង្កើន​ប្រាក់រង្វាន់​លើកទឹកចិត្ដដ​ល់​អ្នករាយការណ៍ រឿង​ពុករលួយ​

spot_img

ចិន​បាន​ជំរុញ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ខ្លួន​តាមរយៈ​ផ្ដល់​កិច្ចការពារ​និង​ប្រាក់រង្វាន់​ច្រើនជាង​មុន​ចំពោះ​អ្នក​ដែល​បាន​រាយការណ៍​បណ្ដាករ​ណី​ពុករលួយ​ទាំងឡាយ​។​

​កាសែត​ប្រជាជន​ប្រចាំ​សប្ដាហ៍ លេខ​ចុះផ្សាយ​ថ្ងៃទី​៧ ខែសីហា បាន​ចុះផ្សាយ​ពី​ករណី​បុរស​ត្រកូល​ចាង មកពី​ទីក្រុង​ហ្វ័​រ​សាន នៅ​ខេត្ត​គ័ង​ដុង​ភាគខាងត្បូង​ប្រទេស​ចិន ទទួលបាន​ប្រាក់រង្វាន់​ច្រើន​បំផុត​គឺ​៥០០០០​យាន់​(​ប្រមាណ​៧៣០០​ដុល្លារ​)​ពី​គណៈកម្មការ​ត្រួតពិនិត្យ​ពិន័យ​របស់​ទីក្រុង​នេះ​បន្ទាប់ពី​គាត់​បានផ្ដល់​ព័ត៌មាន​ក​រ​ណី​ពុករលួយ​មួយ​។​

​នេះ​គឺជា​ខ្ទង់​ប្រាក់រង្វាន់​ដំបូង​ដែល​ទីក្រុង​ហ្វ័​រ​សាន បានប្រគល់​ឱ្យ​អ្នកផ្ដល់​របាយការណ៍​ពុករលួយ​បន្ទាប់ពី​រដ្ឋការ​ខេត្ដ​គ័ង​ដុង​បាន​ចេ​ញាស​រា​ចរណ៍​ផ្ដល់​ង្វាន់​ពី​1.000-50.000 យាន់​តាម​ទម្ងន់​នៃ​បទល្មើស​ដែល​ពួកគេ​រាយការណ៍​។​សារា​ចរណ៍​នោះ​ក៏បាន​កំណត់​អំពី​វិធាន​ការធានា​ការណ៍​សម្ងាត់​និង​សុវត្ថិភាព​ចំពោះ​អ្នករាយការណ៍​ផងដែរ​។​

​កាសែត​ដដែល​ឱ្យដឹងថា ក្នុងអំឡុងពេល​៦​ខែ​ដើមឆ្នាំ​២០១៨ ទីក្រុង​នេះ​ទទួលបាន​របាយការណ៍​បកអាក្រាត​ជន​ពុករលួយ​ចំនួន​1.903 ក្នុងនោះ​មាន​អ្នករាយការណ៍​ចំនួន​៥២៦​នាក់​ហ៊ាន​ប្រើប្រាស់​ឈ្មោះ​ពិត​របស់ខ្លួន​៕សូយន

spot_img
×