Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ការស្ថាបនា​ស្ពាន​អក​នាគ និង​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ

spot_img

​ខេត្ត​ស្វាយរៀង ៖ ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់ និង​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​នៅក្នុង​វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ក្រុង​ស្វាយរៀង​នា​ពេលកន្លងមក លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្រេច​ផ្តល់​ជូន​នូវ​ស្ពាន​បាឡេ​មួយ​ខ្សែ​មាន​ប្រវែង​៣០​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ នៅ​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង និង​បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​សាងសង់ នា​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ស្ពាន​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង សង្កាត់ ព្រះគ្រូ​ចៅអធិការ​វត្ត​ក្ដី​រំដួល និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការសាងសង់​ស្ពាន​នេះ​ឡើង ដែល​រហូត​មកដល់ពេលនេះ​សម្រេច​បាន​ប្រមាណ​ជា ៣០​ភាគរយ ។ នេះ​គឺជា​ការ​សរ​បញ្ជាក់​ឲ្យឃើញ​ពីការ​រួម​សហការ​គ្នា​រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ រវាង​រដ្ឋ និង​ប្រជាពលរដ្ឋ ក្នុង​ការកសាង​សមិទ្ធផល​ដែល​ជា​ប្រយោជន៍​សាធារណៈ​នេះ ហើយ​ឯកឧត្ដម​សង្ឃឹម​ថា​ក្រោយ​សាងសង់​រួច​ស្ពាន​នេះ​នឹង​ផ្ដល់​ផល​ច្រើនជាង​មុន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស និង​ពុទ្ធបរិស័ទ ធ្វើដំណើរ​ដឹកជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ ធ្វើដំណើរ​ទៅ​សាលារៀន មន្ទីរពេទ្យ ធ្វើ​បុណ្យទាន​នៅ​វត្ត​អារាម និង​ទៅ​ប្រកបមុខរបរ​រកស៊ី​ទ​ទួល​ទាន​ប្រចាំថ្ងៃ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​សង្ឃ័រ ដែល​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ និង​គំរូ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​បាន​អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នា​ពេល​កន្លងមក​នេះ យ៉ាងច្រើន​លើសលប់ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ។ ជាមួយនេះ លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ និង​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​កង្វល់ សំណើ សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​សម្រច​បាន​នូវ​ផល​ប្រយោជន៍​ច្រើន​ជាង​មុន​ឆ្លើយតបនឹង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋ ។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​២០.០០០​រៀល ផងដែរ ។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​សមិទ្ធផល​ស្ពាន​នេះ​បាន​សម្ដែង​នូវ​ការ​ត្រេកអរ និង​សប្បាយរីករាយ​ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដែល​ជានិច្ចកាល​តែងតែ​បាន​ចុះជួយ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ដោះស្រាយ​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ។​

​បន្ទាប់​ពី​អញ្ជើញ​ចុះ​ពិនិត្យ​ស្ពាន​អក​នាគ លោក​អភិបាលខេត្ត​ក៏​បាន​បន្ត​ដំណើរ​ចុះ​ពិនិត្យមើល​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ដែល​បច្ចុប្បន្ន​កំពុង​ពន្លឿន​ការសាងសង់ ពិសេស​វេទិកា​អ៊ុំ​ទូក​ដែល​ត្រៀម​សម្រាប់​ពិធី​ប្រណាំងទូក​នៅ​ខេត្ត​ស្វាយរៀង នឹង​ចូលមក​ដល់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ​៕ វ៉ៃកូ​

spot_img
×