Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដើម្បី​ពិភាក្សា និង​តាមដាន​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការកសាង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ ​៖ ក្រសួងការបរទេស ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើ​ក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ថ្ងៃទី​១​ដល់​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើ​ក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ថ្ងៃទី​១​ដល់​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ឆ្នាំនេះ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ ភាពរឹងមាំ និង​ន​វា​នុវត្ត គឺជា​ជំនួប​ដ៏​សំខាន់​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដើម្បី​ពិភាក្សា និង​តាមដាន​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការកសាង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​។ កិច្ចប្រជុំ​នេះ​ក៏​ផ្តល់​ឱកាស​ដល់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក្នុង​ទំនាក់ទំនង​ប្រកប​ដោយ​ន័យ​ស្ថាបនា ជាមួយ​សម​ភាគី​ក្នុង​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន ផ្សេងទៀត ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ និង​ពង្រឹង​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន​។ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រី និង​ប្រធាន​គណៈប្រតិភូ​ជាច្រើន ដូចជា រដ្ឋមន្ត្រីាករបរទេ​ស​អូស្ត្រាលី ចិន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែ​សេ​ឡង់ ណ័​រវេស សាធារណរដ្ឋ​កូរ៉េ រុស្ស៊ី ស្រីលង្កា ទីម័​រខាង​កើត ថៃ និង​វៀតណាម ផ្តោត​សំខាន់​លើ​ការពង្រឹង​ចំណង​ទ្វេភាគី និង​ពិភាក្សា​ពី​ផលប្រយោជន៍ និង​ការព្រួយបារម្ភ​រួម​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើ​ក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ថ្ងៃទី​១​ដល់​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​ ៖

 

spot_img
×