Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើ​ឧបករណ៍​ឆក់​ត្រី បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់ ក្នុង​ស្រែ​

spot_img

​ខេត្ត​កំពង់ចាម ៖ បុរស​ម្នាក់​ដែល​ប្រកប​របរ​នេសាទ​ដោយ​ឧបករណ៍​អេឡិចត្រូនិច ឆក់​ត្រី ធ្វើឲ្យ​ខុស​បច្ចេកទេស បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​ក្នុង​ស្រែ​។ សាកសព​បុរស​ម្នាក់​នេះ​ត្រូវបាន​ប្រទះឃើញ នៅក្នុង​ស្រែ​មាន​ទឹក ដោយ​មាន​ឧបករណ៍​ឆក់​ត្រី​មួយ​សម្រាប់​នៅ​ជាប់​នឹង​ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កំប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ ចំងាយ​៥០០​ម៉ែត្រ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា សាកសព​ឈ្មោះ ចែម រិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ បាន​ចេញ​ទៅ​ឆក់​ត្រី​កាលពី​យប់​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក៏​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្តង​។​

​ឆ្លង​តាម​ការពិនិត្យ​សាកសព ផ្នែក​ក្បាល ក ដងខ្លួន និង​អវយវៈ ពុំ​មាន​ស្នាម​បែក ឬ​បាក់ឆ្អឹង​ឡើយ ។ ហើយ​នៅ​បាតដៃ​ខាងស្តាំ​មាន​ស្នាម​ខ្លោច​១​កន្លែង មាន​ទំហំ​៤​ស​.​ម​×២​ស​.​ម​។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច ឈ្មោះ ចែម រិទ្ធ គឺ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​ពិតប្រាកដ​មែន​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×