Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! បុគ្គលិក​ហាង​ធ្វើ​ក្រចក​វៀតណាម ចាក់សោរ​អតិថិជន​២​នាក់​អត់​ឲ្យ​ចេញ បន្ទាប់​បដិសេធ​បង់ថ្លៃ​សេវា ព្រោះ​ពុំ​ពេញចិត្ត (​វីដេអូ​)

spot_img

​​បុគ្គលិក​នៅ​ហាង​ធ្វើ​ក្រចក​វៀតណាម នៅក្នុង​ប្រទេស​កាណ​ដា បាន​បង្ខំចិត្ត​ចាក់សោរ​ទ្វារ​មុខ​របស់​ពួកគេ ដើម្បី​រារាំង​អតិថិជន​មិន​ពេញចិត្ត​មួយក្រុម គេចខ្លួន​ចេញ​បន្ទាប់ពី​ពួកគេ​បដិសេធ​បង់ថ្លៃ​សេវាកម្ម ។​

​វីដេអូ​បង្ហោះ​ដោយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះថា Sunny Gandhi បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ និង​ដៃគូ​របស់​នាង បាន​ព្យាយាម​ចាកចេញ​ពី​ហាង​ធ្វើ​ក្រចក​មួយ នៅក្នុង Brampton, Ontario ដោយ​ពុំបាន​បង់ប្រាក់ ។​

​នៅ​ចំណុច​មួយ ម្នាក់​ក្នុងចំណោម​អតិថិជន​ទាំងពីរ បាន​ស្រែកថា​៖ «​អ្នកឯង​រកស៊ី​បើកហាង​ផ្តល់​សេវាកម្ម​ភ្លីភ្លើ​ចឹ​ង​មែន​! គួរតែ​រៀន​របៀប​រកស៊ី​ជាថ្មី​ទៅ គ្មាន​នរណា​គេ​បង់​ឲ្យ​អ្នកឯង​ទេ ធ្វើការ​ងារ​ឡប់ៗ​បែបនេះ ។ ឲ្យ​ខ្ញុំ​ចាក​ចេញពី​ហាង​ឡប់ៗ​របស់​អ្នកឯង​ទៅ ។ សូម​កុំមក​ប៉ះ​ខ្ញុំ​ឲ្យ​សោះ​!!» ។​

​អតិថិជន​ម្នាក់ទៀត បាន​ព្យាយាម​ទាញ​ទ្វារ​បើក ប៉ុន្តែ ម្នាក់​ក្នុងចំណោម​បុគ្គលិក​ហាង ព្យាយាម​ខ្ទប់ទ្វារ​ពី​ខាងក្រៅ​មិន​ឲ្យ​ចេញ ។ ចំណែក​បុគ្គលិក​ម្នាក់ទៀត បាន​គ្រប់គ្រង​ទាក់ទង​ទៅ​ប៉ូលីស​ដែល​មកដល់ និង​ចាប់​ស្ត្រី​ទាំងពីរ​ដាក់​ខ្នោះ ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អតិថិជន​នោះបាន​ទទួល​ការ​ដុស​ខាត​ក្រចក​តម្លៃ ៧៦ ដុល្លារ ប៉ុន្តែ ពេលធ្វើ​រួចរាល់ នាង​ពុំ​ពេញចិត្ត​នឹង​វា​ទេ ហើយ​បាន​បង់ប្រាក់​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ ។ ហេតុនេះ អំពើហិង្សា​រវាង​ភាគី​ទាំងពីរ​ក៏បាន​ផ្ទុះឡើង​តែម្តង ។​

​ហេតុការណ៍​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​នៅក្នុង​ហាង​ធ្វើ​ក្រចកមួួយកន្លែង នៅក្នុង Chiliwack, British Columbia ប្រទេស​កាណ​ដា -​ទីកន្លែង​ដែល​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​ចាក់សោរ​បង្ខាំង​ទុក រហូតដល់​ប៉ូលីស​មកដល់ ។​

​គួរ​រម្លឹក​ផងដែរ​ថា ថ្មីៗ​នេះ ហាង​ធ្វើ​ក្រចក​មួយ​នៅក្នុង​ទីក្រុង​ញូវយ៉ក ក៏បង្ក​ឲ្យ​មានការ​រិះគន់​ផងដែរ បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​បណ្តា​បុគ្គលិក​ជា​ជនជាតិ​អាស៊ី ព្រួត​គ្នា​យក​ដង​អំ​បោក និង​ប្រដាប់​ចូក​សំរាម វាយ​មកលើ​អតិថិជន​មិន​ពេញ​សេវាកម្ម​របស់​ពួកគេ ហើយ​ពុំ​បង់ប្រាក់ ៕ ចន្ទី (nextshark)​

spot_img
×