Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បន្ដ​រុះរើ​ទីលាន​សាកល្បង​គ្រឿង​ម៉ាស៊ីន​របស់​កាំជ្រួច​

spot_img

រូបភាព​ផ្កាយរណប​ថ្មី​ទើបត្រូវ​បានប្រកាស​ជា​សាធារណៈ​បង្ហាញឱ្យឃើញថា​កូរ៉េខាងជើង​បាន​រុះរើ​ទីលាន​សាកល្បង​គ្រឿង​ម៉ាស៊ីន​កាំជ្រួច ស្របតាម​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ Kim Jong-un និង​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ខែមិថុនា​កន្លងមក​។​

រូបភាព​ផ្កាយរណប​នៅ​ថ្ងៃទី​៣ ខែសីហា បង្ហាញឱ្យឃើញ​សកម្មភាព​រុះរើ​ទីលាន​សាកល្បង​ម៉ាស៊ីន​កាំជ្រួច​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap គេហទំព័រ​38 North ជំនាញ​តាមឃ្លាំមើល​បណ្ដា​ព័ត៌មាន​អំពី​កូរ៉េខាងជើង​ឱ្យដឹងថា តាមរយៈ​រូបភាព​ផ្កាយរណប​ថត​បាន​នៅ​ថ្ងៃទី​៣​សីហា​នោះ គេ​ឃើញ​មាន​សកម្មភាព​រើរុះ​កំពុង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ស្ថានីយ​បង្ហោះ​ផ្កាយរណប Sohae​។​

38 North​ចុះផ្សាយ​ថា​៖ នៅ​តំបន់​សាកល្បង​គ្រឿង​ម៉ាស៊ីន​បញ្ឈរ​ត្រង់​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ការសាកល្បង​និង​អភិវឌ្ឍន៍​គ្រឿង​ម៉ាស៊ីន​អន្ដរទ្វីប​កូរ៉េខាងជើង​បាន​បន្ដ​រុះរើ​ខឿន​ធ្វើ​ពី​ដែកថែប​និង​ដឹកជញ្ជូន​ធុង​ដែលមាន​ផ្ទុក​សារធាតុ​អុកស៊ីដកម្ម​និង​ប្រេងឥន្ធនៈ​ចេញ​ផុតពី​លេណដ្ឋាន​បេតុង​ត្រូវបាន​គេ​រុះរើ​នោះ​។​

​ក្រោយពី​ឃើញ​រូបភាព​បង្ហាញ​ពី​សកម្មភាព​ខាងលើ ប្រធានាធិបតី​អាមេរិក​Trump បាន​ពោលថា​៖ បណ្ដា​រូបភាព​ថ្មី​ដែល​បង្ហាញឱ្យឃើញ​កូរ៉េខាងជើង​បានចាប់ផ្ដើម​ដំណើរការ​រុះរើ​ទីលាន​សាកល្បង​កាំជ្រួច​សំខាន់​មួយ យើងខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​នេះ​៕សូយន

spot_img
×