Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ខូច ខឹង​ខាត ខឹង​បែបនេះ​គេ​ហៅ​ថា​សន្សំរឿង ទាល់តែ​អស់ ១៥០០ ដុល្លារ ទើប​…​បាត់​ខឹង​!?

spot_img

​វា​ជា​រឿង​១​តូច​សោះ ប៉ុន្តែ​បុរស​ជា​ឪពុក​សញ្ជាតិ​ចិន​ម្នាក់​នេះ បាន​មាន​ទង្វើ​ដូច​កម្រោលចូល​លើ​កូន​ក្មេង​… ចុង​ក្រោយ​ទាល់តែ​អស់ ១៥០០ ដុល្លារ ទើប​ស្ងាត់ ។​

​ខ្សែ​វីដេអូ​ថត​នៅ​មជ្ឈមណ្ឌល​អប់រំ​មួយ​នៅ​សៀង​ហៃ ប្រទេស​ចិន​បាន​បង្ហាញ​ឲ្យឃើញ​បុរ​ស​ម្នាក់ ហាក់ដូច​កម្រោលចូល​បានធ្វើការ​វាយតប់​លើ​ក្មេងប្រុស​ម្នាក់ ក្រោយពេល​ក្មេងប្រុស​នោះ​បាន “​រពឹស​” យក​ជើង​ទាត់​ប្រដាប់​លេង​របស់​កូនស្រី​ខ្លួន ។​

… កម្រោលចូល​ពេល​ឃើញ​ក្មេង​ប្រុស​យក​ជើង​ឈូស​ប្រដាប់​លេង​របស់​កូនស្រី ។​

​ហេតុការណ៍​គឺ​ក្រុម​គ្រួសារ​មួយ​នេះ កំពុង​ចោមរោម​មើល​កូនស្រី​តូច​អង្គុយ​រៀប​ប្រដាប់​លេង​លើ​ឥដ្ឋ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​បាន​ដើរមក យក​ជើង​ទាត់ ។ មិនបាន​១​វិនាទី​ផង បុរស​ជា​ឪពុក​បាន​ស្ទុះ​សំដៅ រួច​ច្រាន​ក្មេងប្រុស​ឲ្យ​ផ្ងារ​ក្រោយ ។ ដោយសារ​មាន​ការឃាត់​អង្វ​កររ​បស់​ប្រពន្ធ និង​បុគ្គលិក​នៅ​ទីនោះ បុរស​រូប​នេះ បាន​ដើរចេញ​ទាំងរ​អ៊ូ​ពុំ​ឈប់​មាត់ ។​

​ហេតុការណ៍​ស្មានថា ចប់​ហើយ ប៉ុន្តែ​ពល​បុគ្គលិក​ដឹក​ដៃ​ក្មេងប្រុស​ចេញទៅ​កន្លែង​ផ្សេង ស្រាប់តែ​វា​មាន​ចេតនា​គប់​របស់​លើ​ដៃ​ទៅកាន់​បុរស​នោះ ធ្វើឲ្យ​កម្រោលចូល​សារជាថ្មី ហើយ​ម្តងនេះ​គឺ​លោត​ធាក់​តែម្តង ។ សំណាង​ល្អ​ដែល​វា​ប៊ិះ​ត្រូវ ពុំនោះសោត​ប្រហែលជា​ធ្ងន់ធ្ងរ​ហើយ ។​

​ចុង​ក្រោយ​បុរស​នេះ បាន​បន្ត​ធ្វើការ​វាយបំផ្លាញ​របស់របរ​នៅ​ទីនោះ​ទាល់តែ​ប្រពន្ធ​អង្វរ កូនស្រី​ស្រែកយំ​ទើប​ឈប់ ។ បុរស​រូប​នេះ​នៅ​បាន​ស្រែកថា គេ​គ្រប់គ្រង​ខ្លួនឯង​បាន​ទៀត​! ។​

​ចុងក្រោយ​គឺ​ដំណោះស្រាយ​នៅ​ប៉ុស្តិ៍​ប៉ូលិស​! ។ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ក្មេងប្រុស​ពុំ​រងរបួស​អ្វី​ធ្ងន់ធ្ងរ តែ​ប៉ូលិស​ចាប់​ឲ្យ​បុរស​រូប​នេះ​សងដល់​គ្រួសារ​ក្មេងប្រុស​នូវ​ទឹកប្រាក់ 8500 យាន់ (​ជិត ១៥០០​ដុល្លារ​) ដើម្បី​បញ្ចៀស​ពី​ការបញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៕ លី​សា​

spot_img
×