Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​សាទរ​ចំពោះ​សមិទ្ធផល​ដែល​ក​កម្ពុជា​សម្រេចបាន​កន្លងមក​

spot_img

ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​បញ្ជា​ថា​នៅក្នុង​អណត្តិការ​ទូតនៅ​កម្ពុជា​លោក​ស្រីនឹ​ង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យបាន​ល្អ​លើ​គ្រប់​វិស័យ​ដោយ​តម្រង់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​ខ្លួន​ឲ្យស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រី អ៊ី​វ៉ា ង្វៀន ប៉ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ថ្មី​ប្រចាំ​កម្ពុជា​បាន​សម្ដែង​នូវ​ការគាំទ្រ​និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​ក​កម្ពុជា​សម្រេចបាន​កន្លងមកនេះ​ពិសេស​ការរក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​នយោបាយ​។​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ថ្មី​ប្រចាំ​កម្ពុជា​ថ្លែង​បែបនេះ​ក្នុង​ជំនួប​ជាមួយ​លោក ជា ចាន់តូ​ទេ​សាភិ​បា​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​នៅ​ធនាគារជាតិ​។​

​ក្នុងជំនួប​នោះ​ដែរ​លោក ជា ចាន់តូ​ទេ​សាភិ​បា​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជម្រាបជូន​លោក​ស្រី អ៊ី​វ៉ា ង្វៀន ប៉ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​អំពី​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេចបាន​នាពេល កន្លងមក​ក្នុង​នោះ​រួម​ទាំង​ការ​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ​មុខមាត់​ថ្មី​សម្រាប់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ផង​ដែរ​។​ទាក់ទង​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​វិញ​លោក ជា ចាន់តូ បានបញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​ភាពរឹងមាំ​របស់​ខ្លួន​ក្នុង​កំណើន​មួយ​ប្រកបដោយ​មោទនភាព​។​

​លោក​ទេសាភិបាល​បាន​បញ្ជាក់ទៀតថា​៖​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏​បាន​ថយចុះ​ជា​រៀងរាល់ឆ្នាំ គួរឲ្យកត់សម្គាល់​។​ហើយ​ការ​គ្រប់​គ្រប់​បំណុល​សាធារណៈ​ទៀតសោត​ក៏​មាន​ភាពប្រសើរឡើង​ផងដែរ​។​ទន្ទឹមនេះដែរ ស្ថានភាព​ប្រព័ន្ធ​ធនាគារ​និង​ការកកើត​រូបិយវត្ថុ មកដល់​ពេល​បច្ចុប្បន្ន​ក៏​មាន​ល្អ​ប្រសើរ​ដែរ​។​តាមរយៈ​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×