Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើរ​រើស​សំរាម​តាម​ឆ្នេរសមុទ្រ​ជា​វិធី​អបអរ​បុណ្យខួបកំណើត​របស់​ម្ចាស់​ក្សត្រ ម៉ាឡេស៊ី​!

spot_img

​ប្លែក​ពី​ព្រះអង្គម្ចាស់ ម្ចាស់​ក្សត្រី​ដទៃទៀត ក្នុង​ខ្សែ​រាជវង្ស ម្ចាស់​ក្សត្រី Tunku Puteri intan របស់​ម៉ាឡេស៊ី បែរ​ជា​សម្រេចចិត្ត​រៀបចំ​បុណ្យខួបកំណើត​តាមរបៀប​ពិសេស​មួយ ជំនួស​ឲ្យ​ពិធីលាង​សោយភោជន៍ ដ៏​អធិកអធម ។​

​ព្រះអង្គម្ចាស់ក្សត្រី នៃ​រដ្ឋ Kadah ម៉ាឡេស៊ី Tunku Puteri Intan Safina ទើប​រៀបចំ​បុណ្យខួបកំណើត​វ័យ ៥២​ឆ្នាំ ប៉ុន្តែ​លោក​បែរជា​រៀបចំ​ពិធី​នេះ ខុសប្លែក​ពី​ខ្សែ​រាជវង្ស​ដទៃទៀត ។​

​ពុំ​មាន​ទេ​ពិធីជប់លៀង​អធិកអធម ការរាំរែក​ទល់​ភ្លឺ ក៏ដូចជា​កាដូ​ថ្លៃៗ​… ម្ចាស់​ក្សត្រី​រួម​ជាមួយ​មនុស្សជំនិ​ត​របស់​ខ្លួន​បាន​ដើរ​រើស​សំរាម សំអាត​ឆ្នេរសមុទ្រ Langkawi នៅ​ខេត្ត ! ។ ព្រោះតែ​ឆ្នេរ​សមុទ្រ​នេះ​ពុំមែន​តូច​នោះ ទើប​ត្រូវ​ប្រើពេល​ពេញ​១​មួយថ្ងៃ ទើប​សម្អាត​រួច​… ។​

​ក្រោយពេល​បំពេញ​កិច្ចការ​ដ៏​មាន​អត្ថន័យ​នេះ​រួច ម្ចាស់​ក្សត្រី Tunku បាន​បង្ហោះ​ផ្សាយ​រូបភាព​នៃ​សមិទ្ធផល​របស់​ខ្លួន​លើ Instagram ភ្ជាប់​នឹង​ប្រយោគ​គួរ​ឲ្យ​ស្រឡាញ់ “​និយាយ​ថា​ទេ​! ចំពោះ​ប្រអប់​ជ័រ បុណ្យខួបកំណើត​ដ៏​មានន័យ​!” ។​

​តាមរយៈ​កាយវិការ​នេះ អង្គក្ស​ត្រី​ចង់​បញ្ជូន​សារ​ទៅ​ឲ្យ​ពលរដ្ឋ Langkawi និយាយ​ដោយឡែក​និង​ម៉ាឡេស៊ី​ទាំងមូល​ពី​ការ​គប្បី​នាំ​គ្នា​ថែរក្សា​បរិស្ថាន​សមុទ្រ ។​

​ព្រះអង្គម្ចាស់ក្សត្រី ដែល​មាន​របៀប​ធ្វើ​បុណ្យ​កំណើត​ចម្លែក តែ​ពិសេស ។​

… នេះ​គឺ ដើរ​រើស​សំរាម​នៅ​ឆ្នេរសមុទ្រ Langkawi ។​

​លទ្ធផល​ការងារ​របស់​ម្ចាស់​ក្សត្រី ដែល​ស្រឡាញ់​បរិស្ថាន ៕

​បូ​ព៌ា​

spot_img
×