Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​ទ្រព្យ “​មាស​” ពុំ​ធ្លាប់​ឃើញ​របស់ Pharaoh អេ​ហ្សី​ព​ត្រៀម​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​

spot_img

​វត្ថុទាំងឡាយ​ត្រូវបាន​ច្នៃ​ពី​មាស ជា​រចនាបថ​អស្ចារ្យ​ដែល​រក​ឃើញ​ក្នុង​ផ្នូរ​របស់ pharaoh Tutankhamun នឹង​ត្រូវ​បាន​ដាក់​បង្ហា​ញ​ឲ្យ​សាធារណជន​ទស្សនា​ជា​លើកដំបូង បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​។​

តាម Mirror ឃ្លាំង​ទ្រព្យ​ធ្វើ​ពី​មាស​របស់ Pharaoh អេ​ហ្សី​ព Tutankhamun ជា​លើកដំបូង​នឹង​ត្រូវ​បាន​ដាក់​តាំង​ជា​សាធារណៈឲ្យ​មហា​ជនបា​ន​ឃើញ​ក្រោយ​ការទន្ទឹងរង់ចាំ​អស់​រយៈពេល​៩៥​ឆ្នាំ​មកហើយ​។ នេះ​ជា​វត្ថុ​ដែល​ត្រូវ​រក្សាទុក​ក្នុង​សារៈមន្ទី​រអេ​ហ្សី​ព នៅ Cairo ជិត ១​សតវត្សរ៍ ដោយ​ពុំ​មាន​ការវិភាគ​ឬ​ផលិត​វា​សាជាថ្មី​។​

ឃ្លាំង​ទ្រព្យ​មាស​សុទ្ធ​ពុំ​ធ្លាប់​ឃើញ​ក្នុង​របស់ Pharaoh អេ​ហ្សី​ព​

​នោះ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​មាស​សុទ្ធ ហើយ​ការ​ដាក់​តាំង​បង្ហញា​ពី​ពេលនេះត​ទៅ​ជា​កាដូ​រមួយ​ចំពោះ​មហាជន និង​ភ្ញៀវទេសចរ​បរទេស​។​

Pharaoh Tutankhamun ត្រួតត្រា Egypt ដំណាក់កាល ១៣៣៤-១៣២៥ មុន​គ្រិស្តសករាជ​។​

Walid Batouti ទីប្រឹក្សា​នៃ​ក្រសួងទេសចរណ៍​អេ​ហ្សី​ព​ពោលថា ៖ “​គ្រា​ដឹង​ថា​វត្ថុ​បុរាណ​ពុំ​ធ្លាប់​បាន​បញ្ចេញឲ្យឃើ​ញនឹង​ត្រូវបានដាក់តាំ​ង​បង្ហាញ​នាំឲ្យ​យើងខ្ញុំ​មាន​មោទនភាព​ក្រៃលែង​។ នេះ​ជា​កត្តា​ជំរុញ​ខ្លាំងក្លា​ដល់​វិស័យ​ទេសចរណ៍​អេ​ហ្សី​ព​”​។ វិស័យ​នេះ​បាន​រក​ចំណូល​ប្រមាណ​១០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​សម្រាប់អេ​ហ្សី​ព​។​

វិស័យ​ទេសចរណ៍​រកចំណូលបាន ១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។​

​ផ្នូរ​របស់ Pharaoh 19 ព្រះវស្សា​ត្រូវបាន​រកឃើញ​ជា​លើក​ទី​១ នៅ​ឆ្នាំ ១៩២២ ដោយ​បុរាណ​វិទូ សញ្ជាតិ​អង់គ្លេស Howard Carter​។​

​ក្នុង​ផ្នូរ​នោះ​មាន​វត្ថុ​ជាង ៥៣០០ ជាអាទិ៍​៖ មឈូស​ធ្វើ​ពី​មាស ម៉ាស់​មុខ​មាស ព្រួញ ខ្លុយ ពែ​ង អាហារ ស្រា ស្បែកជើង​ផ្ទាត់ និង​សម្លៀកបំពាក់​ក្នុង​ធ្វើ​ពី​ព្រៃ​… ទោះបី​វា​បាន​ឆ្លងកាត់​ការជីក​កកាយ​លួច​យក​ជា​ច្រើន​លើក​រួម​នឹង​ការបំផ្លាញ​ពី​ធម្មជាតិ​។​

​ក្នុងនោះ​ដែរ​មាន​បន្ទះ​តុបតែង ១០០​សន្លឹក​ធ្វើ​ពី​មាស ដែល​គេ​ដឹកជញ្ជូន​ពី​ផ្នូរ​របស់ Pharaoh មាន​ចម្ងាយ​ពី​នេះ​រាប់​រយ​គីឡូម៉ែត្រ​។ វត្ថុ​ខ្លះ​ឃើញ​មាន​រចនា​រូប​សត្វ​ប្រយុទ្ធ​គ្នា និង​សត្វ​ពពែ​លើ​មែកឈើ និង​រូបភាព​ចម្លែក​ប្រៀប​នឹង​វប្បធម៌​អេ​ហ្សី​ព ហើយ​ត្រូវបាន​ចាត់ទុក​ថា គេ​នាំ​វា​ពី Levant ឬ​ស៊ី​រី​បច្ចុប្បន្ននេះ​៕ សូ​យ​ន​

 

spot_img
×