Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវ​គេ​ឃុំខ្លួន​នៅក្នុង​រូងភ្នំ ​អស់​រយៈពេល ១៥​ ឆ្នាំ​

spot_img

​ប៉ូលិស​នៅលើ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយថា ពួកគេ​បាន​រំដោះ​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​គ្រូ​មើលជំងឺ​ម្នាក់ ចាប់ និង​ឃុំខ្លួន​នៅក្នុង​រូងភ្នំ​អស់​រយៈពេល ១៥​ឆ្នាំ​។ នេះ​បើ​តាម​ការ​​ចេញផ្សាយ​របស់ BBC កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​គ្រូ​មើលជំងឺ​វ័យ ៨៣​ឆ្នាំ​ខាង​លើ ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ចាប់ជំរិត​ស្ត្រី​រងគ្រោះ កាល​ពី​នាង​​នៅ​មាន​អាយុ ១៣​ឆ្នាំ និង​ធ្វើ​ការដុត​ខាត​ខួរក្បាល​នាង ដើម្បី​ឲ្យ​នាង​ជឿជាក់ថា គាត់ (​គ្រូ​) មានព្រលឹង​កាន់​។​

​បុរស​ជា​គ្រូ​រូបនោះ បាន​នាំ​យក​នាង​ទៅ​ផ្ទះ​របស់​គាត់​នៅពេល​យប់ និង​ធ្វើ​ការរំលោភ​បំពាន​ផ្លូវភេទ​​លើ​នាង​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ​។​

​គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​ផ្លូវភេទ​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​​បានឲ្យដឹងថា បុរស​រូប​នោះ​មានឈ្មោះ​ថា Jago ហើយ​គាត់​ជា​អ្នក​មើល​ជំងឺ និង​ចេះ​ធ្វើអំពើ​តាម​​ផ្លូវ​ងងឹត​ ​ប៉ូលិស​និយាយថា កាលពី​ឆ្នាំ ២០១៣ ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់​ត្រូវ​គ្រួសារ​នាំយក​ទៅព្យ​បាល​ជំងឺ​ ​ជាមួយ​បុរស​ខាងលើ និង​បាន​ឲ្យនៅ​ជាមួយគា​ត់ ប៉ុន្តែ​ក្រោយមក នៅក្នុង​ឆ្នាំ​ដដែល នាង​បាន​បាត់​
​ខ្លួន ហើយ​បុរស​ជា​គ្រូ​រូបនោះ​បាន​ប្រាប់​គ្រួសារ​របស់​នាង​ថា នាង​បាន​ចេញ​ទៅ​រដ្ឋធានី​ចា​កាតា ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីនោះ​។​

​ក្រុមគ្រួសារ​បាន​ព្យាយាម​ស្វែងរក​ក្មេងស្រី​នោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ចុងបញ្ចប់ នាង​ត្រូវបាន​គេ​ប្រកាស​ថា បាន​បាត់​ខ្លួន​។​​

កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ប៉ូលីស​បាន​ធ្វើដំណើ​រកោះ Sulawesi ហើយ​បាន​បាន​ឃើញ​ស្ត្រី​ម្នាក់​ ​នៅ​ចន្លោះ​ផ្ទាំង​ថ្ម នៅក្បែរ​ផ្ទះ​បុរស​ជា​គ្រូ​។​

​ប៉ូលីស​ឥណ្ឌូនេស៊ី​បញ្ជាក់ថា គ្រូ​មើលជំងឺ​បាន​រំលោភ​ក្មេងស្រី​រងគ្រោះ​តាំងពី​នាង​មាន​អាយុ ១៣​ឆ្នាំ ហើយ​គាត់​ប្រហែល​ជា​បង្ហាញ​ពី​រូបថត​ព្រលឹង ដែល​គាត់​អះអាង​ប្រាប់​នាង​ថា បាន​កាន់​គាត់​។​

​ប៉ូលីស​និយាយទៀតថា ក្មេងស្រី​រងគ្រោះ​ទំនង​ត្រូវបាន​គ្រូ​ខាងលើ ធ្វើការ​ដុសខាត់​ខួរក្បាល ដើម្បី​ធ្វើឲ្យ​នាង​មាន​ការភ័យខ្លាច មិន​ហ៊ាន​រត់​ចេញ​ក្រៅ និង​មិន​ហ៊ាន​ជួប​អ្នកដទៃ ដោយសារតែ​នាង​ជឿថា មានព្រលឹង​ខ្មោច​កំពុងតែ​ឃ្លាំមើល​នាង​។​

​ជនសង្ស័យ​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ១៥​ឆ្នាំ ​ប្រសិនជា​តុលាការ​រក​ឃើញ​មានទោស​៕ សុភ័ក្ត្រ

spot_img
×