Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​គ្រួសារ​បោះបង់​! ដាច់ចិត្ត​ស្កាត់​ពី​ស្រុក​ឆ្ងាយ​មករក​កូន​ក្នុង​ទីក្រុង តែ​ត្រូវ​កូនស្រី​មាន​ប្តី​បរទេស​ធ្វើ​ទង្វើ​បែបនេះ​ដាក់​ទៀត ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ (​វីដេអូ​)

spot_img

​វីដេអូ​ចាក់​ដោត​បេះដូង​មួយ បាន​កំពុង​ត្រូវបាន​ចែករំលែក និង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​មនុស្ស​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម ដែល​វីដេអូ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកស្រែ​វ័យ​ចំណាស់​ម្នាក់ អង្គុយ​ទ្រ​ហ៊ោ​យំ​ដ៏​កំសត់​នៅជាប់​ចិញ្ចើមផ្លូវ​កន្លែង នៅក្នុង​ទីក្រុង Bali ប្រទេស​ឥណ្ឌូនេស៊ី ។​

​យោងតាម​ប្រភពព័ត៌មាន ស្ត្រី​កំសត់​ម្នាក់នេះ​បាន​និយាយថា គ្រួសារ​របស់គាត់​បាន​បោះបង់​គាត់​ចោល ។ គាត់​មកពី​ស្រុក​ឆ្ងាយ Medan កោះ​ស៊ូ​ម៉ា​ត្រា ដើម្បី​មកជួប​កូនស្រី​របស់គាត់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​បរទេស​នៅទីនេះ ក្នុង​ទីក្រុង Bali ប៉ុន្តែ កូនស្រី​របស់គាត់​បដិសេធ​ជួប​គាត់​ទេ ។​

​ខណៈ​គាត់​នៅតែ​បន្ត​យំ មនុស្សម្នា​ក៏បាន​ប្រមូលផ្តុំ​មក​មើល​គាត់ និង​ព្យាយាម​ឲ្យ​គាត់​រំងាប់​អារម្មណ៍​ផងដែរ ប៉ុន្តែ ពុំ​អាច​ទេ ។ មនុស្ស​ម្នាក់​អាច​ត្រូវបាន​លឺ​និយាយ​នៅក្នុង​វីដេអូ សុខចិត្ត​ជូន​គាត់​ទៅកាន់​ផ្ទះ​កូនស្រី​របស់គាត់​ទៀតផង ប៉ុន្តែ ស្ត្រី​រូបនេះ​ឆ្លើយតប​ថា គាត់​ពុំមាន​អ​ស័​យ​ដ្ឋា​ន​អំពី​ទីកន្លែង​ស្នាក់នៅ​របស់​កូនស្រី​ទេ និង​គ្រាន់តែ​ដឹងថា កូនស្រី​របស់គាត់​ធ្វើការ​នៅ​កន្លែង​ស្ប៉ា នៅក្នុង​តំបន់ Canggu ។​

​នៅពេល​គេ​អនុញ្ញាត​ឲ្យ​គាត់​ស្នាក់​នៅផ្ទះ​របស់​ពួកគេ​១​យប់ ដើម្បី​រង់ចាំ​ព្យាយាម​ស្វែងរក​ទីតាំង​ស្នាក់នៅ​របស់​កូនស្រី​គាត់​នៅ​ព្រឹកស្អែក​បន្ត ស្ត្រី​រូបនេះ​បាន​បដិសេធ ។​

​ស្ត្រី​រូបនេះ​ត្រូវបាន​លឺ​និយាយថា​៖ «​អត់​ទេ ទុក​ឲ្យ​ខ្ញុំ​នៅទីនេះ​បាន​ហើយ ខ្ញុំ​មិន​ស្វែងរក​នាង​ទៀត​ទេ ។ ទុក​ឲ្យ​នាង​ដឹងថា កុំ​មានការ​សោកស្តាយ​តទៅទៀត​ឲ្យ​សោះ ព្រោះ​នាង​ពេញចិត្ត​ជនបរទេស ជាជាង​ម្តាយ​របស់ខ្លួន​» ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា “Hendry” បាន​សរសេរ​ចំណងជើង​វីដេអូ​ថា​៖ «​ម្តាយ​ម្នាក់នេះ​មកពី​ស្រុក​ឆ្ងាយ Medan ទៅកាន់ Bali ដើម្បី​មកជួប​កូនស្រី​របស់គាត់ ដែល​បាន​រៀបការ​ជាមួយ​ជនបរទេស​ម្នាក់ ។ ប៉ុន្តែ នៅពេល​គាត់​បានមក​ដល់​ក្នុង Bali កូនស្រី​របស់គាត់​បែរជា​មិន​ចង់​ជួប​មុខ​គាត់ ព្រោះតែ​នាង​ខ្លាច​អាម៉ាស ពេល​សារភាពថា គាត់​ជា​ម្តាយ​របស់​នាង​» ។​

«​កូន​គាត់​ខំ​ចិញ្ចឹម​បីបាច់​យ៉ាង​លំបាក​វេទនា ដើម្បី​បាន​រៀន​សូត​ចេះដឹង​នឹង​គេ តាមរយៈ​ការដើរ​លក់​ថ្មាំ​ឱសថ​បុរាណ ប៉ុន្តែ ចុងក្រោយ កូនស្រី​របស់គាត់ បាន​ត្រឹម​ទំនាក់ទំនង​ទៅ​គាត់​តាមរយៈ​ទូរស័ព្ទ​ប៉ុណ្ណោះ​» ។​

«​សង្ឃឹមថា នេះ​ជា​មេរៀន​មួយ​សម្រាប់​កូនៗ​ដទៃ ដែល​ចាក​ចោលផ្ទះ ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​បាន​យល់​ដឹងផង ។ មិនមាន​ភាពជោគជ័យ​ទេ បើ​គ្មាន​ការលះបង់​ពី​ឪពុកម្តាយ​របស់​អ្នក​» ៕​ ចន្ទី (Coconuts)

 

spot_img
×