Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ស្វា​មួយ​ក្បាល​នេះ បាន​បែក​ពី​ឪពុក​ម្តាយ ឥឡូវ​វា​បាន​យក​ពពែ​ជា​ម្តាយ​របស់​វា (​មាន​វីដេអូ​)

spot_img

​កូន​ស្វា​ដ៏​គួរ​ឲ្យ​អាណិតមួយ​ក្បាល ដែល​បាន​បែកបាក់​ពី​ឪពុក​ម្តាយ​របស់​វា ឥឡូវនេះ បាន​រកឃើញ​​ម្តាយ​ថ្មី​របស់​វា​ហើយ​នោះ​គឺ​សត្វ​ពពែ​ពណ៌​ខ្មៅ​មួយ​ក្បាល ដែល​រស់នៅ​ក្នុង​កសិដ្ឋាន ក្នុង​ប្រទេស​ចិន​។​

​បើ​តាម​ការបញ្ជាក់​របស់​កសិករ​ម្នាក់​ឈ្មោះ Zhong Shu បានឲ្យដឹងថា កូន​ស្វា​នោះ​បាន​រត់​ចូល​មក​​ក្នុង​កសិដ្ឋាន​របស់គាត់ ហើយ​បាន​យក​សត្វ​ពពែ​មួយ​ក្បាល​ជា​ម្តាយ​របស់​វា​។​

​កូន​ស្វា​នោះ បាន​តោង​លើក​ម៉ែ​ថ្មី​របស់​វា​គ្រប់ពេលវេលា និង​អ្នក​ទាំង​ពីរ​នៅ​ជាមួយគ្នា​ស្ទើរ​គ្រប់​ពេល​​វេលា​សូម្បី​ពេល​ដេក និង​ពេល​ពពែ​ចេញ​ក្រៅ​រកស៊ី​ចំណី​។​

​បើ​តាម​វីដេអូ ស្វា​ដ៏​កំសត់​នោះ បាន​តោងក​ម្តាយ​ថ្មី​របស់​វា​យ៉ាង​ណែន​ពេញ​មួយ​ថ្ងៃ​។​

​ទោះយ៉ាងណា កូន​ស្វា​នេះ​ប្រហែលជា​ត្រូវ​បំបែក​ចេញពី​ម្តាយ​ថ្មី​របស់​វា​ដោយ និង​នាំ​យក​ទៅ​កាន់​​សួនសត្វ​មួយ​ក្បែរ​ក្រុង បន្ទាប់​ពី​វីដេអូ​របស់​វា​ត្រូវ​បាន​បង្ហោះ និង​មាន​ប្រតិកម្ម​ជាច្រើន​ពី​អ្នកមើល​។​

​វា​អាច​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​តំបន់​អភិរក្ស​សត្វព្រៃ Tonggu នៅពេល​វា​ធំ​បន្តិច​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times​

spot_img
×