Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូ​ដណ្តឹង​ត្រៀម​រៀបការ លួងលោម Justin Bieber ដែល​កំពុង​ឱប​មុខ​យំ នៅ​ចិញ្ចើមថ្នល់​…!

spot_img

​កំពូល​តារាចម្រៀង វ័យ ២៤​ឆ្នាំ មើលទៅ​ហាក់​តានតឹង ហើយ​រន្ធត់ចិត្ត ខណៈពេល​ជិះ​កង់​ដើរលេង​ជាមួយ​គូ​ដណ្តឹង Hailey Baldwin កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា ។​

Justin Bieber និង Harley Baldwin នាំគ្នា​ជិះ​កង់​លេង​ជុំវិញ​តំបន់ West Side នៅ Manhattan NewYork កាលពី​ថ្ងៃ​អង្គារ ។ មួយសន្ទុះ​ក្រោយមក Justin បាន​បញ្ឈប់​កង់ រួច​យក​ដៃ​ឱប​ផ្ទៃមុខ​ដ៏​ក្រៀមក្រំ ។

​តារា​តន្ត្រី POP មើលទៅ​ហាក់ដូចជា​តានតឹង​ដោយសារ​រឿង​អ្វី​មួយ​នោះ ។ ប៉ុន្មាន​ថ្ងៃមុន​នេះ​សោះ​តារា​រូប​នេះ​មាន​អកប្បកិរិយា​រីករាយ ហើយ​ស្វាហាប់​ពេល​ជួប​គ្នា​ជាមួយ Hailey ។​

​គូស្នេហ៍​ទាំង​២ អង្គុយ​ក្បែរ​ចិញ្ចើមថ្នល់ ហើយ​នាង Hailey លួងលោម Justin រហូត ។​

​ពេលខ្លះ កំពូល​តារាបទ “Sorry” មាន​ភ្នែក​ក្រហម និង​ក្តុកក្តួល ។​

​លាក់​ទឹកភ្នែក​លើ​ស្មា​របស់​គូ​ដណ្តឹង ។​

​ក្រោយពេល​ទទួល​ការ​លួងលោម​ពី​សង្សារ Justin មាន​សភាព​គ្រាន់បើ​ជាង​មុន ។​

​ក្រោយមក​អ្នក​ទាំង​២ បាន​ចូល​ហាង​កាហ្វេ​ដើម្បី​សម្រាក ។​

Justin Bieber បាន​សុំ Hailey រៀបការ​នៅ​ថ្ងៃទី ៧ ខែកក្កដា ហើយ​កំពុង​ត្រៀម​មង្គលការ ។ មនុស្ស​ទាំង​២​នាក់​នេះ បាន​នៅ​កៀកកើយ​គ្នា​ជាប់​អស់​រយៈ ២​ខែ​មក​ហើយ ហើយ​ពេល​បង្ហាញ​មុខ​ជា​សាធារណៈ​ម្តង​គឺ​រួសរាយ​ខ្លាំងណាស់ ។​

​ប៉ុន្តែ​ព្រោះ​ពួកគេ​នៅ​ក្មេង​ទើប​អាពាហ៍ពិពាហ៍ ប្រហែល​ត្រូវ​រង​សម្ពាធ​ពុំ​តិច​ទេ ។​

Hailey អាយុ ២១​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូត ៕ ចន្ទ្រា​

spot_img
×