Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរ​ឲ្យ​ខ្លាច​! ពួក​អ្នកលក់ដូរ​តាម​ដងផ្លូវ​ក្រុង Barcelona ផ្ទុះ​កំហឹង​ដេញ​វាយ​អ្នកទេសចរ​អាមេរិក​ម្នា​ក់​យ៉ាង​សាហាវ ដោយសារ​… (​វីដេអូ​)

spot_img

​វីដេអូ​ដ៏​ញាក់សាច់​មួយ បានបង្ហាញ​ឲ្យ​ឃើញ​អ្នកទេសចរ​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវបាន​វាយ​ធ្វើបាប​ដោយ​ពួក​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​មួយ​ហ្វូង នៅក្នុង​ទីក្រុង Barcelona ក្នុងអំឡុងពេល​ផ្ទុះ​ជម្លោះ​ហិង្សា​មួយ ។​

​បុរស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​វាយប្រហារ​ដោយ​ពួក​អ្នកលក់ដូរ​ផ្ទុះ​ហិង្សា នៅក្នុង Plaça de Catalunya បន្ទាប់ពី​គាត់​បាន​ចូល​អន្តរាគមន៍​បញ្ឈប់​ពួកគេ​ប្រើ​ផ្ទុះ​ការជេរប្រមាថ​មើលងាយ​ទៅលើ​ស្ត្រី​ម្នាក់​ដែល​រុញ​រទេះ​កូនក្មេង ពុំ​ពេញ​ចិត្តនឹង​ទង្វើរ​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​របស់​ពួកគេ ។​

​វីដេអូ​ត្រូវបាន​ថត​ដោយ​អ្នកមើល​ម្នាក់ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​មួយក្រុម ដាល់​ទៅលើ​ជនរងគ្រោះ​ពុំ​ស្គាល់ឈ្មោះ​ម្នាក់ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​អាយុ ៤៥ ឆ្នាំ ។​

​ម្នាក់​ក្នុងចំណោម​អ្នក​វាយប្រហារ​ទាំងនោះ ពាក់អាវ​យឺត​ពណ៌​ស និង​ខោខ្លី​ពណ៌​គគី​ខ្លី បន្ទាប់មក បាន​រត់​សំដៅ​អ្នកទេសចរ​នោះ និង​វាយប្រហារ​គាត់​យ៉ាង​សន្ធាប់​ជាមួយ​ខ្សែក្រវាត់ ។​

​បុរស​ទេសចរ​នោះ​ត្រូវបាន​គេ​និយាយថា បាន​រងរបួស​ពោរពេញ​ដោយ​ឈាម បន្ទាប់ពី​រង​ការវាយប្រហារ និង​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​

​ឃ្លី​ប​បានបញ្ចប់​ត្រឹម​ជនរងគ្រោះ​រត់ចេញ​ពី​ការវាយប្រហារ ខណៈ​អ្នកដំណើរ​ជាច្រើន​មានការ​ស្លុតរន្ធត់ នាំគ្នា​ចូល​បំបែក​ការ​វាយតប់​ដ៏​សាហាវ​នេះ ។​

​ស្ត្រី​រុញ​រទេះ​កូនក្មេង​នោះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ត្អូញត្អែរថា ពួក​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​ទាំងនោះ ពុំបាន​ទុក​កន្លែង​ទំនេរ​ឲ្យ​បាន​សមល្មម សម្រាប់​នាង​ឆ្លងកាត់​ផ្លូវ​ទេ ។​

​ទោះយ៉ាងណា អ្នកបង្ក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ហេតុការណ៍​នេះ ពុំមាន​ការចាប់ខ្លួន​នោះទេ ខណៈ​ប៉ូលីស​បាន​ត្រឹម​និយាយ​សម្រុះសម្រួល​បុរសរងគ្រោះ​ជនជាតិ​អាមេរិក​នោះ អំពី​ការវាយប្រហារ​នេះ ៕ ឧ​ត្ត​ម (Daily Mail)​

spot_img
×