Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ​រោងចក្រ​សេង​យ៉ាវ​១៤០០​នាក់​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ខ​ណះ​ថៅកែ រោងចក្រ កាត់​ប្រាក់ខែ ក្នុង​ថ្ងៃ​បោះឆ្នោត​២​ថ្ងៃ​និង​ទាមទា​នូវ​លក្ខខណ្ឌ ១៣​ចំណុច

spot_img

​ខេត្ត​ស្វាយរៀង ៖ ​យ៉ាងហោចណាស់​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​ផលិត​អំពូល​ភ្លើង “​សេង យ៉ាវ​” ​ប្រមាណ​១៤០០​នាក់​មិន​ព្រម​ចូល​បម្រើ​ការងា​រខណះ​បន្ត​ធ្វើ​កូដកម្ម អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ​ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដោយ​ថៅកែ​រោងចក្រ​ខាងលើ​កាត់​ប្រាក់ខែ ក្នុង​ថ្ងៃ​បោះឆ្នោត​២​ថ្ងៃ​និង​ទាមទារ​នូវ​លក្ខខណ្ឌ​មួយចំនួន​ផង​ដែរ​។​

​យោងតាម​តំណាង​កម្មករ​បម្រើការ​នៅ​រោងចក្រ​ខាងលើ បានឲ្យដឹងថា ការធ្វើ​កូដកម្ម​នេះ គឺ​ពួកគាត់​ទាមទារ​ឲ្យ​ខាង​ថៅកែ​រោងចក្រ​ខាងលើ នូវ​លក្ខខណ្ឌ ១៣​ចំណុច តែ​ករណី​សំខាន់​មាន​តែ​៤​ចំណុច​ទេ ដែល​ក្រុម​កម្មករ​ចង់បាន ៖ ទី​១.​សុំ​ឲ្យ​ជ្រើសរើស​សហជីព​ដោយ​ខ្លួនឯង​ក្នុង​រោងចក្រ ទី​២. សុំ​ដោះស្រាយ​រឿង​កាត់លុយ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​បោះឆ្នោត ទី​៣. សូម​កុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោលការណ៍​ច្បាប់​កំណត់ ដូចជា​ថ្ងៃ​ចូល​ពិធី​សំណេះ​សំ​ណាស​ជាមួយ​លោកជំទាវ មែន សំអន ក្រុមហ៊ុនឲ្យ​តែ​កម្មករ​ពេញ​សិទ្ធិទៅចូ​ល​រួម ចំណែក​កម្មករ​មិន​ពេញ​សិទ្ធិ​មិន​អនុញ្ញាត​ឲ្យទៅ​ចូលរួម ហើយ​កាត់​ប្រាក់​ឈ្នួល​ថែម​ទៀត​។​

​ប្រភព​បន្តថា​ដោយឡែក​លក្ខខណ្ឌ​ចំនួន​១០​ទៀត​រួមមាន ៖

១ កុំ​កៀបសង្កត់​កម្មករ​ពេល​ថែ​ម៉ោង​

២ សូម​កុំ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​

៣ សូម​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដូចជា បញ្ហា​សុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់​មិន​ស្អាត​

៤ សូម​ឲ្យ​ក្រុមហ៊ុន​បន្ថាយ​ចំនួនសម្ភារផ​លិត​

៥ សូម​លុយ​ជំនាញ​បន្ថែម​

៦ សូម​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​សុខភាព​

៧ ស្នើសុំ​កម្មករ​ជំនាញ​ធ្វើការ​បាន​២​ខែ សុំចូល​ជា​កម្មករ​ពេញសិទ្ធិ​

៨ សូម​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​ប្រើប្រាស់​ការ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​នៅ​មាន​ធុរៈ​ផ្សេងៗ​

៩ សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញា​ត​ច្បាប់​កម្មការិនី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​សុខភាព​១​ម្ដង ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​

១០ ពេល​បញ្ឈប់​កម្មករ​ចេញពី​ការងារ សូម​ឲ្យ​បើក​ប្រាក់​ឈ្នួល មិនឲ្យ​លើស​ពី​៤៨​ម៉ោង និង​ក្រុមហ៊ុន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចុងខែ​។​

​ពាក់​ពន្ធ័​និង​ករណីនេះ​ក្រុម​អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​ថៅកែ​រោងចក្រ​ក៏​ដូច​ជា​រដ្ឋបាល​រោងចក្រ​សេង​យ៉ាវ​បានទេ​នា​រសៀល​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​ ៕ ​វ៉ៃកូ​

 

spot_img
×