Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​និស្សិ​តគួ​ពិចារណា​សិក្សា​នៅ AUPP?

spot_img

​ភ្នំពេញៈ AUPP ជា​គ្រឹះស្ថានឧត្តមសិក្សា​បែប​អាមេរិកាំង​តែមួយ​គត់​នៅ​កម្ពុជា​។ សាស្ត្រាចារ្យ​នៅ AUPP ជា​ជនជាតិ​អាមេរិក និង​បរទេស ដែល​មាន​សញ្ញាបត្រ​បណ្ឌិត ហើយ​មានបទពិសោធន៍​បង្រៀន​កម្រិត​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី អឺរ៉ុប និង​បណ្តា​ប្រទេស​អភិវឌ្ឍ​ជាច្រើន​ទៀត​។​

AUPP ជា​សាកលវិទ្យាល័យ​តែមួយ​គត់​នៅ​កម្ពុជា និង​ដំបូងបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ចេញ​សញ្ញាបត្រ​ពី​រ (Dual Degree Program) តាមរយៈ​កិច្ចសហប្រតិបត្តិកា​រណ៍​អប់រំ​ជា​មួយ​សាកលវិទ្យាល័យ​អាមេរិក​ល្បីៗ​។ កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (២) នេះ អនុញ្ញាត្ត​ឱ្យ​និស្សិត​ខ្មែរ ក៏ដូចជា​និស្សិត​ក្នុង​តំបន់​ទទួលបាន​សញ្ញាបត្រ​ពីរ (២) បន្ទាប់​ពី​បញ្ចប់​ការសិក្សា​។ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​ដៃគូរ​នៅ​សហរដ្ឋអាមេរិក​។​

AUPP មាន​និស្សិតរ​បទេស​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ និង​ពិភពលោក​។​ និស្សិត AUPP ដែល​បញ្ចប់​ការសិក្សា​ជំនាន់​ដំបូង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ ២០១៨ ភាគច្រើន​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ដោយ​ជោគជ័យ ដោយ​ភាគច្រើន​ទទួលបាន​អាហារូបករណ៍​។​ AUPP ផ្តល់​ជូន​និស្សិត​នូវ​បរិយាកាស​សិក្សា​ល្អ​បំផុត ដើម្បី​ជួយ​ជម្រុញ​ដល់​ភាពជោគជ័យ​ក្នុង​ការសិក្សា​របស់​និស្សិត ។​

​អគារសិក្សា AUPP ត្រូវបាន​ទទួលស្គាល់​ជា​អគារសិក្សា​សាកលវិទ្យាល័យ​ដែល​ធំ ប្រណីត និង​ទំនើប​ជាង​គេ​នៅ​កម្ពុជា​។ អគារ​សាកលវិទ្យាល័យ AUPP លាតសន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៧.៥ ហិច​តា អគារសិក្សា AUPP បំពាក់​ដោយ​បរិក្ខារ​សិក្សា និង​កីឡា​ទំនើបៗ និង​សម្បូរបែប​រួមមាន​៖ ថ្នាក់រៀន​ទំនើប​ស្តង់ដារ​អាមេរិក សាល​កុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យ​ធំ​ទូលាយ សាល​សម្រាប់​និស្សិត មជ្ឈមណ្ឌល​ស្វ័យ​សិក្សា ជាដើម​។ ក្នុង​នៅ​សាកលវិទ្យាល័យ AUPP បាន​ផ្តល់​ជូន​និស្សិត​នូវ​បរិក្ខារ​ជាច្រើន​ទៀត​រួមមាន​៖ តារាង​បាល់ទាត់​ទំហំ FIFA តារាង​បាល់ទះ តារាង​បាល់បោះ តារាង​វា​យតិ​ន​នី​ស និង​ក្លឹប​ហាត់ប្រាណ​ដ៏​ទំនើប​។

AUPP បាន​បញ្ជូន​និស្សិត​ទៅ​ចុះ​កម្មសិក្សា​នៅក្នុង​ស្រុក ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​។​

AUPP នឹង​មាន​អន្តេវាសិកដ្ឋាន សម្រាប់​និស្សិត​មកពី​បណ្តា​ខេត្ត និង​ប្រទេស​ផ្សេងៗ​ស្នាក់នៅ​៕ ដោយៈ កូឡាប​

 

spot_img
×