Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នឹក​កូន​ដែល​ស្លាប់​ខ្លាំងពេក ប្តី​ប្រពន្ធ​វ័យ​ចំណាស់ សម្រេចចិត្ត​ប្រថុយ​ពឹងពាក់​វេជ្ជសាស្ត្រ​ក្លូន​បង្កើត​គភ៌ IVF ស្មាន​ពុំ​ដល់​ទេវតា​ពិតជា​…​ជួយ​មែន​!

spot_img

​ក្រោយ​ពេល​កូន​ប្រុស​ស្លាប់​ចោល​ទៅ អ្នកស្រី Zhang និង​ស្វាមី​រស់នៅ​ប្រទេស​ចិន បាន​ពឹងពាក់​លើ​ការ​ក្លូន​បង្កើត​គភ៌ IVF ។ ស្មាន​ពុំ​ដល់​ថា ពេល​នេះ​គភ៌​ភ្លោះ​មួយ​កំពុង​រស់នៅ​ក្នុង​ផ្ទៃ​របស់​អ្នកស្រី Zhang ខណៈពេល​ដែល​អ្នកស្រី​មាន​វ័យ​ដល់​ទៅ ៦៧​ឆ្នាំ​ហើយ ។​

​អ្នកស្រី Zhang ក្នុង​បទសម្ភាសន៍​ក្រោយពេល​ពរ​ពោះ​ថ្មីៗ​នេះ ។​

​តាម​នោះ​អ្នកស្រី Zhang Heng រស់នៅ​ទីក្រុង​ប៉េកាំង​ឲ្យដឹងថា កូនប្រុស​តែ​១​គត់​របស់​អ្នកស្រី​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ នា​ឆ្នាំ ២០១៤ ពេល​អាយុ ៣៤​ឆ្នាំ​ហើយ ។ អ្នកស្រី និង​ស្វាមី ពិតជា​រស់នៅ​ក្នុង​សភាព​ការងារ​ឯកោ​ជា​ពន់ពេក ។​

​ចែករំលែក​ប្រាប់ Btime ព្រោះតែ​ឯកោ​ពេក​ប្តី​ប្រពន្ធ​អ្នកស្រី បាន​សម្រេចចិត្ត​ក្លូន​បង្កើន​គភ៌ ក្នុង​បំពង់​ពិសោធន៍ (IVF) ដោយ​ក្តី​សង្ឃឹម​ថា អាច​មានគភ៌​ម្តងទៀត ។ ចំពោះ​អ្នកស្រី “​កូន​គឺជា​ជីវិត​របស់​ម្តាយ​!” ។​

​សំណាង​ល្អ​ដែល​គោលនយោបាយ “​កូន​តែ​១” នៅ​ប្រទេស​ចិន បាន​លុបចោល​នៅ​ឆ្នាំ ២០១៦ បើកផ្លូវ​ឲ្យ​អ្នកស្រី​អាច​ចាប់ផ្តើម​បំណងប្រាថ្នា​… ។

Zhang ឲ្យដឹងថា ក្រោយពេល​ចំនាយ​អស់​ប្រមាណ ២០០.០០០ យាន់ (​ជិត ៣០.០០០​ដុល្លារ​) ដើម្បី​ធ្វើ IVF នៅ​តៃវ៉ាន់ អ្នកស្រី​បាន​មានគភ៌​ភ្លោះ ។ ប៉ុន្តែ​ពុំ​មាន​មន្ទីរពេទ្យ​ណាមួយ​នៅ​ប៉េកាំង​ហ៊ាន​ធ្វើ​ការតាមដាន​ថែទាំ​គភ៌​ដល់​អ្នកស្រី​ឡើយ ។ លើសពីនេះ ពួកគេ​បែរជា​ជំរុញ​ឲ្យ​អ្នកស្រី​លះបង់​គភ៌​នេះ​ចោល ដោយ​ពុំ​បង្ហាញ​ពី​មូលហេតុ ។ តាម​អ្នកស្រី​ប្រហែល​ជា​មក​ពី​គំរាម​របស់​អាជ្ញាធរ ។​

​អ្នកស្រី​ពោល​ទាំង​ឈឺចាប់​ថា ៖ “​ពេល​កូន​ខ្ញុំ​ស្លាប់ គ្មាន​អ្នកណា​រវល់​ដល់​ពួក​យើង​ទេ ។ ឥឡូវ​ខ្ញុំ​ស្វែងរក​ក្តីសង្ឃឹម​សម្រាប់​ជីវិត បែរ​ជា​ពួកគេ​រារាំង ។ គ្មាន​អ្នកណា​ហ៊ាន​តាមដាន​មើល​ថែ​គភ៌​របស់ខ្ញុំ​ទាំងអស់​” ។ សួរថា នៅ​ចិន​មានច្បាប់​ណាមួយ​ដែល​ហាម​មិន​ឲ្យ​មនុស្ស​ចាស់ ពរ​ពោះ​!? ។

​អ្នកស្រី​បាន​ផ្តល់​រូបភាព​អេកូ​នៅ​មន្ទីរពេទ្យ​ប៉េកាំង​ថ្ងៃទី ២៣ ខែកក្កដា ពេល​ដែល​គភ៌​នេះ មាន​អាយុ ៩​សប្តាហ៍ ។​

​លទ្ធផល​អេកូ​ថ្ងៃទី ២៣ ខែកក្កដា បង្ហាញថា អ្នកស្រី Zhang មានគភ៌​ភ្លោះ ។​

​នេះ​ជា​រឿង​ពិត​របស់​អ្នកស្រី Zhang ប៉ុន្តែ​វា​បាន​ស្តែង​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ប្តី​ប្រពន្ធចិន​មួយចំនួន កំពុង​ប្រឈមមុខ​បច្ចុប្បន្ននេះ ។ ទំនៀមទម្លាប់ “​កូនប្រុស​ត​ពូជ​” និង​គោលនយោបាយ “​កូន​តែ​១” មុននេះ បាន​ធ្វើឲ្យ​គេ​អាចរស់នៅ​ឯណា លំបាកលំបិន​ជីវភាព​ពេល​ចាស់ជរា ប្រសិន​បើ​កូន​តែ​ម្នាក់​នោះ​ចៃដន្យ​បាន​ស្លាប់ចោល​បាត់ ។​

​តាម​តួលេខ​នៃ​វិទ្យាសាស្ត្រ​សង្គម​ចិន ឆ្នាំ ២០១៤ ក្នុង​១​ឆ្នាំៗ​មាន​ប្តី​ប្រពន្ធ ៧៦.០០០​គូ ដែល​បាន​រស់នៅ​ឯ​ណា ព្រោះ​កូន​តែ​១​គត់​របស់​ពួកគេ​បាន​ស្លាប់ចោល​ទៅ ៕​

spot_img
×