Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ផេន​ឃ្វី​ន ១​ក្បាល​នេះ គួរតែ​ជា​គំរូ​សម្រាប់​មនុស្ស​ដែល​… រមិលគុណ​ទាំងឡាយ (​វីដេអូ​)

spot_img

…​ឆ្នាំ ២០១១ លោកតា Joao Pereisa de Souza អាយុ ៧១​ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ីល ប្រកប​របរ​នេសាទ​ត្រី ។ ថ្ងៃ​មួយ​ដោយ​ចៃដន្យ​គាត់​ក្រឡេកឃើញ​សត្វ​ផេន​ឃ្វី​ន ១​ក្បាល​កំពុង​ដេក​សំដិល​លើ​ផ្ទាំង​ថ្ម ខ្សោះ​កម្លាំ ប្រាណ​ប្រឡាក់​ដោយ​ឈាម រោម​ជាប់​ក្រាំង​ដោយ​ប្រេង​… ។​

​គាត់​ក៏​យក​វា​មក​ថែទាំ សំអាត​ប្រេង​ជាប់​រោម​របស់​វា ហើយ​ដាក់​ឈ្មោះ​វា​ថា Dindim ។​

​ពេល​ឃើញ​វា​ជា​សះស្បើយ​ទាំងស្រុង គាត់​ក៏​សម្រេចចិត្ត​ព្រលែង​វា​ទៅ​កាន់​សមុទ្រ​វិញ ទាំង​អារម្មណ៍​ក្តុកក្តួល​នឹកថា​លែង​បាន​ជួប​វា​ទៀតហើយ ។​

​ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក Dindim ស្រាប់តែ​វិលត្រឡប់​មក​ផ្ទះ​របស់ “​អ្នកមានគុណ​” វិញ ។ រាល់ពេល​លោកតា​ដើរ​ទៅ​ណា​មក​ណា​វា​ដើរ “​ទ្រេតទ្រោត​” តាម​ក្រោយ​ជានិច្ច ។​

​លោក Joao ចែករំលែក​ថា ៖ “… វា​មិន​ព្រម​ទៅ​វិញ​សោះ​ហើយ​នៅ​ជាមួយ​ខ្ញុំ​អស់​រយៈពេល ១១​ខែ រហូត​ដល់​វា​ដុះ​រោម​ថ្មី ទើប​វា​ចាកចេញ​ទៅ ។ អ្នកណាៗ​ក៏​និយាយ​ថា ប៉​ណ្ណេះ​វា​ប្រាកដជា​លែង​មកហើយ ។​

​ផ្ទុយស្រឡះ ៤​ឆ្នាំ​ហើយ ដែល​វា​តែង​មករក​ខ្ញុំ​ជាប្រចាំ ។ វា​មក​លេង​នៅ​ខែ​មិថុនា រួច​ចាកចេញ​ទៅ​នៅ​ខែ​កុម្ភៈ ។ រៀង​រាល់​ពេល​មក​ម្តងៗ​វា​កាន់តែ​ស្និទ្ធស្នាល ហើយ​សម្តែង​ការ​ត្រេកអរ​ពេល​ជួប​មុខ​ខ្ញុំ​ភ្លាម​!” ។​

Dindim ពុំ​ស្និទ្ធស្នាល​នឹង​អ្នក​ដទៃ​ឡើយ វា​តែង​បង្ហាញ​ការប្រុងប្រយ័ត្ន​ពេល​អ្នក​ដទៃ​ចូល​កៀក ។​

​លោក Joao ប្រាប់ថា ៖ “​គ្មាន​អ្នកណា​ហ៊ាន​ប៉ះ Dindim ទេ ។ ឲ្យតែ​ហ៊ាន​ប៉ះ​វា វា​នឹង​ចឹក​ភ្លាម ។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​វិញ​វា​ផ្ទុយស្រឡះ ។ វា​តែង​ចូលចិត្ត​អង្គុយ​ផ្អែក​ទ្រូង​ខ្ញុំ ឲ្យ​ខ្ញុំ​ងូតទឹក​ឲ្យ និង​បញ្ចុក​ចំណី ឬ​បី​វា​ដើរលេង​” ។​

​ប្រិយមិត្ត​ទស្សនា “​មនោសញ្ចេតនា របស់​ផេន​ឃ្វី​ន ដែល​ធ្វើដំណើរ​សែន​ឆ្ងាយ​មក​សួរសុខទុក្ខ​អ្នកមានគុណ​… !” លី​សា​

spot_img
×