Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយ​រាល់​ការលំបាក​ក្នុង​ការងារ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ទៅ​ឆ្ងាយ​រកបាន​លាភ​ចូល​ច្រើន ។ មនោសញ្ចេតនា គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​រឿង​មនោ​ស​ញ្ចេត​នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ទោះបី​មាន​ការលំបាក​ដល់​ណា​ក៏​ងាយ​ឆ្លង​ផុត​បាន ។ លុយកាក់ យីអ៊ុន​មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល ផ្អែម​ល្ហែម ដើម្បី​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ មិនបាន​ល្អ ត្រូវ​មាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ ទើប​អាច​កែប្រែ​ស្ថានភាព​ការងារ​ឲ្យ​ប្រសើរឡើងបាន ។ លុយកាក់ គួរ​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នកដើរ​មុន សឹម​សម្រេចចិត្ត​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​រ​រឿង​ការងារ​ឥទ្ធិពល​មិន​ល្អ​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អសកម្ម​ដល់​ការងារ ។ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ឡើងវិញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​ពី​ក្រៅ​មក​បង្ក​ភាព​មួរ​ម៉ៅ​ជាមួយ​មនុស្ស​ក្នុងផ្ទះ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដ៏​សមស្រប ។ មនោសញ្ចេតនា មានទំនាស់​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត កោតសរសើរ​។ លុយកាក់ មិនត្រូវ​មានៈ ចូរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព ពុំ​មាន​រឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ​គ្នា ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​ចង់​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា ត្រូវ​អធ្យាស្រ័យ អត់​ទោស​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំ​មាន​អ្វី​លេចធ្លោ ឬ​ប្រែប្រួល ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​ការលំបាក សុទ្ធ​តែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ជោគជ័យ តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​អាច​មាន​អ្នក​ច្រណែន​ឈ្នានីស ។ លុយកាក់ រីកចម្រើន​ល្អ ចំណូល​កើនឡើង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×