Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​បាញ់សម្លាប់​មុខសញ្ញា​ពីរ ដែល​សង្ស័យថា​មាន​យក​គ្រាប់បែក​ច្នៃ​តាម​ខ្លួន​

spot_img

នៅ​ថ្ងៃទី​៨ ខែសីហា កងកម្លាំង​សន្ដិសុខ​ហ្វីលីពីន បាន​បាញ់សម្លាប់​មុខសញ្ញា​សង្ស័យថា​ជា​ភេរវ​ករ​ពីររូប​មាន​យកតាម​ខ្លួន​នូវ សារធាតុ (IED) បំផ្ទុះ​កែច្នៃ​នា​ខេត្ត Cotabato ភាគ​ខាងជើង​នៅ​តំបន់​ប៉ែក​ខាងត្បូង​ប្រទេស​នេះ​។​

ប៉ូលិស​ហ្វីលីពីន​

​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Arvin Encinas ឱ្យដឹងថា មុខសញ្ញា​ទាំងពីរ​បាន​ដឹកជញ្ជូន​គ្រឿង​បំផ្ទុះ​កែច្នៃ​តាម​ទោចក្រយានយន្ដ​មួយ ហើយ​ត្រូវបាន​ឃាត់​នៅ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​យោធា​។​ពេលដែល​ពលទាហាន​ចូល​កៀក ជនសង្ស័យ​ទាំងពីរ​បាន​ស្វែងរក​វិធី​រត់គេចខ្លួន​។

​ជនល្មើស​ម្នាក់​ក្នុងចំណោម​នោះ​ថែមទាំង​បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​ក្រុម​ទាហាន បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​បាញ់សម្លាប់​នៅនឹងកន្លែង​។​ពួកគេ​បាន​រកឃើញ​កាំភ្លើងខ្លី និង​IED​មួយ​ក្នុង​ប្រអប់​ក្រដាស​ដែល​មុខសញ្ញា​ទាំងពីរ​នាំ​យកតាម​ខ្លួន​។​

​សមត្ថកិច្ច​ក៏​ជឿថា ជន​ទាំងពីរ​នេះ​គឺជា​សមាជិក​នៃ​ក្រុម​បណ្ដា​ខ្មាន់កាំភ្លើង​សេរី​អ៊ិ​ស្លាម Bangsamoro (BIFF) ដែល​កំពុងមាន ផែនការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ខេត្ត​នេះ​។​

BIFF គឺជា​កម្លាំង​ប្រមូលផ្ដុំ​មកពី​អតីត​សមាជិក​នៃ​រណសិរ្ស​រំដោះ​អ៊ិ​ស្លាម Moro (MILF)​។ ក្រុម​នេះ​បាន​ចុះសន្ធិសញ្ញា​សន្ដិភាព ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១០ ហើយ​អតីត​បញ្ជាការ​ម្នាក់​របស់ MILF Ameril Umbra Kato បានធ្វើការ​ប្រមូលផ្ដុំ​បណ្ដា​សមាជិក​ដែល​ខូចចិត្ត​ប្រឆាំងនឹង​សន្ធិសញ្ញា​សន្ដិភាព​បង្កើតឡើង BIFF​។​

​តាម​រដ្ឋាភិបាល​ហ្វីលីពីន មាន​សមាជិក​ប្រមាណ​៤០០​នាក់​របស់ BIFF កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគខាងត្បូង​ប្រទេស​នេះ​។​

​ក្រុម​នេះ​ក៏​ជា​ក្រុម​ប្រដាប់អាវុធ​មួយ​ដែល​ចូលរួម​ក្នុងការ​បះបោរ​នៅ​Mindanao ដែល​សច្ចា​ថា​ស្មោះត្រង់​ជាមួយ​អង្គការ​ភេ​វក​ម្ម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​៕

សូយន

spot_img
×