Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​អាមេរិក​ទម្លាយ​ចេញ​ខ្លឹមសារ​នៃ​ជំនួប​សម្ងាត់ រវាង​លោក​Trump និង​Putin នៅ​ហ្វាំ​ង​ឡង់​

spot_img

តាម​ឯកសារ​ដែល​បែកធ្លាយ បង្ហាញឱ្យឃើញថា លោក Putin បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ជាមួយ​លោក​Trump ក្នុងនោះ​មាន​បញ្ហា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​។​

​​ប្រធានាធិបតី​អាមេរិក Donald Trump​និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​សន្និសីទកាសែត​ក្រោយ​អង្គប្រជុំ​កំពូល​ថ្ងៃទី​១៦ ខែកក្កដា​នៅ​ហ្វាំ​ង​ឡង់​

​តាម​នោះ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​នាំ​យកតាម​ខ្លួន​នូវ​បញ្ជី​រាយ​លំអិត​អំពី​ប្រធានបទ​ដែល​ត្រូវ​ចរចា​នៅក្នុង​ជំនួប ជាមួយ​សម​ភាគី​អាមេរិក Donald Trump​។​

​កាសែត​Politico របស់​អាមេរិក​បានធ្វើ​ការដកស្រង់​ខ្លឹមសារ​នៃ​ឯកសារ​នេះ​ជា​ភាសា​រុស្សី​ដែល​ពួកគេ​បានដឹង​។​

​ក្នុង​ឯកសារ​នេះ​ឃើញ​មាន​លោក​Putin ផ្ដើម​សំណើ​អំពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ ដែលជា​ប្រធានបទ​ពីរ​ត្រូវបាន​រុស្ស៊ី​និង​អាមេរិក​ពិភាក្សាគ្នា​ជាប្រចាំ​តាមរយៈ​ផ្លូវ​ទូត​។​

​តាម​នោះដែរ រុស្ស៊ី​ចង់​ចាក​ផុតពី​ស្ថានភាព​ត្រូវ​ឯកោ​និង​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​អារ​មេ​រិ​កលើ​បញ្ហា​សន្ដិសុខ​ជាច្រើន​។​ឯកសារ​ទាំងនេះ​ពុំមាន​និយាយ​ដល់​កិច្ចសហការ​នៅ​ស៊ី​រី​នោះទេ ប៉ុន្ដែ​យ៉ាងណា​ក៏​លោក​Putin​បាន​លើក​រឿងនេះ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​ចំណុច​ចាប់ផ្ដើម​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​។​
​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ខ្លឹមសារ​នៃ​ការពិភាក្សា​សម្ងាត់​រវាង​លោក​Trump​និង​Putin ត្រូវបាន​បែកធ្លាយ​ដល់ដៃ​អ្នកកាសែត​។​ក្នុងជំនួប​នេះ​មាន​វត្ត​មានតែ​អ្នកបកប្រែ​២​រូប ហើយ​ខ្លឹមសារ​ពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​បិទ​ជិត សូម្បីតែ​ចំពោះ​អ្នកតំណាង​អាមេរិក​។​

​សេត​វិមាន​ពុំមាន​បង្ហាញ​យោបល់​អ្វី​ចំពោះ​ខ្លឹមសារ​ឯកសារ​ដែល Politico​បានលើកឡើង​ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​សន្ដិសុខ​អាមេរិក​Garrett Marquis គ្រាន់តែ​ឱ្យដឹងថា លោក​Trump​និង​Putin ពុំបាន​ពិភាក្សា​លើ​សំណើ​ទាំងឡាយ​ក្នុង​សណ្ឋាន​ជា​ឯកសារ​ក្នុងជំនួប​នោះទេ​។ លោក​ឱ្យដឹង​បន្ថែមថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ជាច្រើន ក្នុងនោះ​មាន​បញ្ហា​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំងពីរ​ដែលមាន​ដល់​ទៅជិត​៩០​ភាគរយ​នៃ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទូទាំង​ពិភពលោក​។​

​អ្នកនាំពាក្យ​រូបនេះ​បន្តថា ពុំមាន​ការសន្យា​សម្រាប់​សកម្មភាព​ណាមួយ​ឡើយ ក្រៅពី​ព្រមព្រៀងគ្នា​ថា នឹងមាន​ការបន្ដ​កិច្ចពិភាក្សា​។​ប្រធានាធិបតី​អាមេរិក​ពុំបាន​ទទួល​ឯកសារ​ណាមួយ​របស់លោក​Putin ហើយក៏​ពុំបាន​ផ្ដល់​ឯកសារ​អ្វី​ដល់​ទៅ​លោក​Putin ដែរ​៕

សូយន

spot_img
×