Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​ចង់​ជំរុញ​និង​អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការ​ជាមួយ​កូរ៉េខាងជើង​

spot_img

​នៅ​ថ្ងៃទី​៨ ខែសីហា ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ឱ្យដឹងថា ប្រទេស​នេះ​គាំទ្រ​ការស្ថាបនា​សន្ដិភាព សន្ដិសុខ លើ​ឧបទ្វីប​កូរ៉េ ហើយ​ចង់​ជំរុញ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុង​ព្យុងយ៉ាង ក៏ដូចជា​ដៃគូ​អន្ដរជាតិ​ផ្សេងទៀត​។​

​ប្រមុខ​ការទូត​កូរ៉េខាងជើង លោក​Ri Yong-ho និង​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani

​ថ្លែង​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត Ri Yong-h លោក​Rouhani សង្កត់ធ្ងន់ថា​៖ «​អ៊ីរ៉ង់​ត្រៀម​ជាស្រេច​ដើម្បី​អភិវឌ្ឍន៍​និង​ជំរុញ​ទំនាក់ទំនង​អន្ដរជាតិ​និង​កិច្ចសន្យា​លើ​គ្រប់​វិស័យ ក្នុងនោះ​មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុង​ព្យុងយ៉ាង​។ អ៊ីរ៉ង់​និង​កូរ៉េខាងជើង​មាន​ទស្សនៈ​ស្រៀ​ង​គ្នា​ជាច្រើន ហើយ​បាន​ជួយ​ឧបត្ថម្ភគ្នា​ក្នុងខណៈពេល​សំខាន់ៗ​លើ​ឆាក​អន្ដរជាតិ​»​។​

​ទន្ទឹមនេះ លោក​Rouhani ក៏បាន​លើកឡើង​ពី​ការដែល​អាមេរិក​ដកថយ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅ​អ៊ីរ៉ង់​ឬ​ដែល​គេ​ហៅថា​ផែនការ​សកម្មភាព​រួម​ទាំងស្រុង​(JCPOA) ។​តាម​លោក​Rouhani អាមេរិក​បាន​បាត់បង់​ទាំងស្រុង​នូវ​ជំនឿ ចិ​ត្ដរបស់​សហគមន៍​អន្ដរជាតិ​បន្ទាប់ពី​បានធ្វើ​បែបនេះ​។​

​រីឯ​ប្រមុខ​ការទូត Ri Yong-ho​វិញ អះអាងថា ការដែល​អាមេរិក​ដកខ្លួន​ថយ​ចេញពី​JCPOA និង​ដាក់ទណ្ឌកម្ម​សាជាថ្មី​ចំពោះ​អ៊ីរ៉ង់​គឺជា​ទង្វើ​បំពាន​ច្បាប់​អន្ដរជាតិ​៕
​សូ​យ​ន​

spot_img
×