Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EU ព្រមាន​អំពី​ស្ថានភាព​លក់​សញ្ជាតិ​ឱ្យ​អ្នកមាន​និង​មន្ដ្រី​ប្រទេសក្រៅ​

spot_img

គណៈកម្មការ​ទ្វីបអឺរ៉ុប​(EC) បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​ហគ​មន៍​អឺរ៉ុប​(EU) ដែល​ជំរុញ​ខ្លាំងក្លា​កម្មវិធី​ទិដ្ឋាការ​មាស វិនិយោគិន​បរទេស​ដែលជា​មូលដ្ឋាន​ឈានឆ្ពោះ​ទៅ​ការផ្ដល់​សញ្ជាតិ​ថា​គឺជា​«​គ្រោះ​គំរាមកំហែង​សន្ដិសុខ​»​។​

​សមាជិក EC អ្នកស្រី​Vera Jourova

​នៅ​ថ្ងៃទី​៨ ខែសីហា អ្នកស្រី​Vera Jourova សមាជិក​ទទួលបន្ទុក​ច្បាប់ អ្នកប្រើប្រាស់ និង​យែ​ន​ឌ័​រ​របស់ EC បាន​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍ Die Welt របស់​កាសែត​របស់​អា​ល្លឺ​ម៉​ង់​ថា គណៈកម្មការ​នេះ​មានការ ព្រួយបារម្ភ​ជាទីបំផុត​ចំពោះ​ស្ថានភាព​ដែល​ប្រទេស​ជា​សមាជិក​EU​ជាច្រើន​បានផ្ដល់​សញ្ជាតិ​ពលរដ្ឋ​បរទេស​ក្រោយ​រយៈពេល​មួយ​(​ភាគច្រើន​ប្រមាណ​៥​ឆ្នាំ​)​គិត​ចាប់ពី​ពេល​ពួកគេ​ធ្វើការ​វិនិយោគ​ដើមទុន​ច្រើន ឬ​ទិញ​អចលនទ្រព្យ​តាមរយៈ​កម្មវិធី​ទិដ្ឋាការ​មាស​។​

​អ្នកស្រី​ព្រមាន​ថា​៖ ស្ថានភាព​លក់​សញ្ជាតិ​ពាសវាល​ពាសកាល​គឺជា​គ្រោះ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​។​មុខសញ្ញា​ឧក្រិដ្ឋជន​នឹង​ឆ្លៀតឱកាស​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ក្លាយជា​ពលរដ្ឋ​EU ។​EU​នឹង​ក្លាយជា​ឋានសួគ៌​សម្រាប់​ពួកឧក្រិដ្ឋជន​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​និង​លាង​សម្អាត​លុយកខ្វក់​។​

​អ្នកស្រី​សង្កត់ធ្ងន់ថា បណ្ដា​សមាជិក​EU​ត្រូវ​ប្រញាប់ប្រញាល់​អនុ​វត្ត​ន៍​ក្រឹត្យច្បាប់​ថ្មី​របស់​សហគមន៍​ស្ដីពី​ការប្រឆាំង​ការលាង​សម្អាត​លុយ​និង​ធានាថា​មិន​ផ្ដល់​សញ្ជាតិ​ចំពោះមុខ​សញ្ញា​ដែល​មិន​ច្បាស់លាស់​។​

​នៅក្នុង​របាយការណ៍​ថ្មី​បំផុត​មួយ អង្គការ​តម្លាភាព​អន្ដរជាតិ (TI) បាន​ចង្អុល​ចំៗ​បណ្ដា​ប្រទេស​ជា​សមាជិក​EU រួមមាន​៖ ប៊ុលហ្គារី សាធារណរដ្ឋ​ស៊ី​ព ម៉ា​ល់តា និង​ក្រិ​ក ដែល​បានផ្ដល់​សញ្ជាតិ​ឱ្យ​ក្រុម​អ្នកមាន​មកពី​រុស្ស៊ី ចិន ព័រ​ទុយ​ហ្គា​ល់ និង​ទ្វីប​អា​ហ្រិ្វ​ក ក៏ដូចជា​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ តាមរយៈ​កម្មវិធី​ទិដ្ឋាការ​មាស​៕

សូយន

spot_img
×