Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ផៃ ស៊ីផា​ន​៖ ការស្នើ​របស់​ឧបការី​អាមេរិក ឱ្យ​ដោះលែង​លោក កឹម សុខា ជា​ដែន​សមត្ថកិច្ច របស់​តុលាការ​

spot_img

​ភ្នំពេញ​៖ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា ការស្នើសុំ របស់​ឧបការី​អាមេរិក ក្នុង​ការដោះលែង​លោក កឹម សុខា និង​អ្នកទោស​មួយចំនួន​ទៀត​នោះ គឺ​ខុស ទិសដៅ មិនមែន​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល​នោះទេ គឺជា​ដែន​សមត្ថកិច្ច របស់​តុលាការ​។​

​បើ​តាម​ការផ្សព្វផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា​
​ចម្លើយ​របស់​ខ្ញុំ ជម្រាបជូន​ដល់​បណ្ដាញ​សារព័ត៌មាន ឆ្លើយតប និង​ការលើកឡើង​របស់​ឧបការី​ទទួលបន្ទុក​ការពារជាតិ​សហរដ្ឋអាមេរិក នោះ​គឺ​៖​ការលើកឡើង​របស់​ឧបការី​រូបនេះ រិត​តែ​បង្ហាញឲ្យឃើញយ៉ា​ង​ច្បាស់​ថា គឺជា​ការស្វែងរក​ឱកាស​ក្នុង​កិច្ចពិភាក្សា និង​សហការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៦ ពិត​ប្រាកដ​ណាស់ ហើយ​ពិតជា​ការទទួលស្គាល់​ជា​ផ្លូវការ នៃ​ទំនាក់ទំនង​កិច្ចការ ផ្លូវ​រដ្ឋ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា តាមរយៈ ប្រមុខ​រាជ​រដ្ធបាល គឺ សម្តេច តេ​ជោ​។​

ការស្នើសុំ របស់​ឧបការី​រូបនេះ ក្នុង​ការដោះលែង​លោក កឹម សុខា និង​អ្នកទោស​មួយចំនួន​ទៀត​នោះ គឺ​ខុស ទិសដៅ មិនមែន​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល​នោះទេ គឺជា​ដែន​សមត្ថកិច្ច របស់​តុលាការ​។ ដោយឡែក​ករណី​របស់​លោក កឹម សុខា ករណី​យ​នេះ គឺ​កំពុង ស្ថិតនៅក្នុង​ដំណើរការ នៃ​នីតិវិធី​របស់​តុលាការ​។​

រីឯ​ការ ព្រមាន​ចាត់វិធានការ​បន្ថែម​មកលើ​កម្ពុជា​គឺ ជា​ប្រតិកម្ម មិន​សម​ហេតុផល មួយ​ខ្លាច​ឥទ្ធិពល​ចិន​មកលើ​កម្ពុជា គឺជា​បំណង​ប្រកប​ដោយ​អយុត្តិធម៌ និង ជ្រៀតជ្រែក​។ ការលើកឡើង​របស់​ឧបការី​រូបនេះ មិន​ត្រឹមតែ​មិន​មាន​មូលដ្ឋាន​សុច្ចរិត ច្បាស់លាស់​នោះ​ក៏ប៉ុន្តែ ហាក់បីដូចជា​ស្ថិតនៅ​ក្នុង​ភាព​ស្លន់ស្លោ ខ្លាច​ប​ដោយ​យល់ឃើញ​ថា​កម្ពុជា ស្និទ្ធ​ជាមួយ​ចិន ហើយ​យក​សហរដ្ឋអាមេរិក​ជា​សត្រូវ​។ កម្ពុជា មាន​ជំហរ​ច្បាស់លាស់​មិន​យក​ប្រជាជាតិ​ណា ទោះបីជា​មាន​និន្នាការ​នយោបាយ​ពណ៌​សម្បុរ​ណាក៏ដោយ ក៏​កម្ពុជា​ចាត់ទុកថា​ជា​មិត្ត​ទាំងអស់​។ កម្ពុជា​មាន​អធិបតេយ្យភាព ឯករាជ្យ​គ្រប់គ្រាន់ ក្នុង​កិច្ចសហការ​ថែរក្សា​សន្តិភាព និង​កិច្ចសហការ ដើម្បី​ការរីកចម្រើន និង​វិបុលភាព​សម្រាប់​មនុស្សជាតិ ទាំងអស់​។ កម្ពុជា ក៏​ដូចជា​ប្រជាជាតិ​អាស៊ាន​ទាំងមូល រក្សា​ស្ថានភាព​នយោបាយ​រួម មិន​ឲ្យ​ធ្លាក់​ចូល ក្នុង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​នោះឡើ់យ កម្ពុជា​ផ្ទាល់ សម្ដែង​ការសោកស្ដាយ​ចំពោះ​ការ​យល់ ច្រឡំ​របស់​ឧបការី​រូប​នេះ​ចង់​ទាញ ឬ​លាប​ពរ​ណ៌​កម្ពុជា​ឲ្យ​ធ្លាក់ខ្លួន​ក្នុង ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ក្នុងការ​តតាំង ប្រឆាំង​ជាមួយ​ចិន​។​

កម្ពុជា នៅ​តែ​រក្សា​គោលជំហរ​ជា​ប្រជាជាតិ អធិបតេយ្យភាព ឯករាជ្យ និង​មាន​សេចក្តីថ្លៃថ្នូរ​របស់​ខ្លូន មិន​យក​ប្រជាជាតិ​ណាមួយ ជា​សត្រូវ និង​មិន បម្រើ​ឥទ្ធិពល​នយោបាយ​ណា ដែល​ប្រាសចាក​ពី​សន្តិភាព និង​វឌ្ឍនៈភាព ជាមួយ និង​​គោល​ការ សន្តិ​សហ​វិជ្ជមាន​នោះឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×