Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អម្បូរ​មនុស្ស​១០ ដែល​ចម្លែក​បំផុត​ពិភពលោក​ធ្វើឲ្យ​អ្នកស្ទើពុំ​ជឿថា វា​ជា​រឿង​ពិត​

spot_img

​ខាងក្រោម​នេះ​ជា​អម្បូរ​មនុស្ស​ចម្លែកៗ​ដែល​ធ្វើឲ្យ​អ្នក​ពិបាក​ជឿថា ពួកគេ​កំពុង​ស្ថិតស្ថេ​នៅក្នុង​ជីវិត​សម័យ​បច្ចុប្បន្ន​ពួកយើង​!

១.​អម្បូរ​មនុស្ស​ខ្វាក់​


​អ្នក​ទាំងនោះ​រស់នៅ​តំបន់​ព្រៃ​ស្រោប​សម័យ​បុព្វកាល​នា​តំបន់ភ្នំ Sierra Madre (Mehico) ។ អម្បូរ​មនុស្ស​នេះ​នៅសល់​ប្រមាណ​ជាង​៣០០​នាក់ ហើយ​ភ្នែក​ទាំង​គូរ​របស់​ពួកគេ​នឹង​ព្រិល​ទៅៗ​ចាប់ពី​អាយុ ៣​ខែ រហូត​ដល់​ខ្វាក់​ទាំងស្រុង​តែម្តង​។​

២.​អម្បូរ​មនុស្ស​គ​


​អម្បូរ​មនុស្ស​គ គឺជា​ខ្នែង​មួយ​នៃ​អម្បូ​រ Indian រស់នៅ​បែប​បុព្វកាល​ក្នុង​តំបន់​ព្រៃ​ភាគ​ខាងលិច Bolivia (​អាមេរិក​ខាងត្បូង​) ។ ពួកគេ​ប្រើប្រាស់​កាយវិការ​ដៃ ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ព្រោះថា​កុលសម្ព័ន្ធ​ទាំងមូល​សុទ្ធសឹងតែ​ជា​មនុស្ស​គ​។​

៣.​អម្បូរ​មនុស្ស​ដែល​គ្មាន​អក្សរ​

​ពួកគេ​ពុំ​ដែល​ប្រព័ន្ធ​អក្ស​សរសេរ​ហើយក៏​គ្មាន​បំណង​ស្រាវជ្រាវ​រក​អក្សរ​សម្រាប់​សរសេរ​ឡើយ ។ អំបូ​មនុស្ស​នេះ រស់នៅ Zaire ប្រទេស​កុង​ហ្គោ​។ ហេតុនេះ អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​តំណាល​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​

៤.​អម្បូរ​មនុស្ស​ដែល​គ្មាន​សាច់ដុំ​មុខ​សម្រាប់​សើច​

​កុលសម្ព័ន្ធ​នេះ​រស់នៅ​ស្រីលង្ការ​ពួកគេ​ពុំដែល​បាន​ស្គាល់ ឬ​មាន​ស្នាមញញឹម​សើច​ទេ ដោយសារ​តែ​អំបូ​ពួកគេ​ពុំ​មាន​សរសៃ​ប្រាសាទ “​សម្រាប់​សើច​” ឬ​សាច់ដុំ​លើ​ផ្ទៃមុខ​សម្រាប់​ចលនា​ពេល​សើច​។​

៥.​អម្បូរ​មនុស្ស​ដែល​មួយ​ជីវិត​មិន​ងូតទឹក​

​កុលសម្ព័ន្ធ​Turkanna មាន​សមាជិក​ប្រមាណ​២៥​ម៉ឺន​នាក់ រស់នៅ​តំបន់​ភាគ​ខាងជើង Keny ចន្លោះ​ប៉ែក​ខាងត្បូង​ប្រទស​ស៊ូដង់ និង​បែក​ខាងកើត​ប្រទេស​អេ​ស្យូ​ពី​។ នៅ​ទី​នេះ​ពួកគេ​ច្រើន​យក​លាមក​សត្វ​មក​ហាល​ឲ្យ​ស្ងួត ដើម្បី​ធ្វើ​ជា​វត្ថុ​ធាតុ​ដាំ​ស្ល ពេល​ខ្លះ​យក​ទឹកនោម​វា​មក​ផឹក​។ លើសពីនេះ​ទៀត នៅ​កន្លែង​មានទឹក​ពួកគេ​ដឹង​ត្រឹមតែ​ប្រើ​វា​សម្រាប់​ផឹក​តែប៉ុណ្ណោះ ដោយ​ពុំ​យក​ទៅ​ងូត​សំអាត​ខ្លួនប្រាណ​ឡើយ​។ ជំនួស​ឲ្យ​ទឹក​ពួកគេ​ប្រើ​ខ្លាញ់​សត្វ​មក​លាប​លើ​ស្បែក​ដើម្បី​សំអាត​រាងកាយ​។ ក្រៅពី​នោះ​ប្រជាជន​នៅទីនេះ ពុំ​មាន​ទម្លាប់​ដុសធ្មេញ​ឡើយ ដោយ​គ្រាន់តែ​យក​មែកឈើ​មក​ដុសខាត់​ធ្មេញ​ជា​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​

៦.​អម្បូរ​មនុស្ស​ខ្ជិល​

​នេះ​គឺជា​កុលសម្ព័ន្ធ​សុខចិត្ត​ដេកស្លាប់ ប្រសិនបើ​រដ្ឋាភិបាល​ពុំ​ផ្គត់ផ្គង់​ចំណីអាហារ​រៀងរាល់​ខែ​ឲ្យ​ពួកគេ​។ ថ្វីត្បិតតែ​មាន​ភូមិករ​ដីធ្លី តែ​ពួកគេ​ពុំ​ព្រម​ដាំ​ដុះ​ឬ​ប្រមាញ់​សត្វ​ទុក​បរិភោគ​ឡើយ​។​

៧.​អំ​ម្បូរ​មនុស្សស្បែក​ខៀវ​

​មនុស្ស​រស់​នៅ​តំបន់​ភ្នំ​ខ្ពស់​ដែល​ស្រោប​ទៅដោយ​ព្រិល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ស្ថិត​នៅ​រយៈ​ខ្ពស់​ជាង​ផ្ទៃ​ទឹកសមុទ្រ ៦៥០០​ម៉ែត្រ នៅ​ប្រទេស Chile គឺជា​អម្បូរ​មនុស្ស​ដែល​ស្បែក និង​ឈាម​របស់​ពួកគេ​មាន​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​បែប​ខៀវ​។​

៨.​អម្បូរ​មនុស្ស​តឿ​បំផុត​ពិភពលោក​

​រស់នៅ​ប៉ែក​ខាងលិច​បង់​ក្លា អម្បូ​មនុស្ស​នៅ​ទីនោះ​ពុំ​មាន​នរណា​ខ្ពស់ជាង​១​ម៉ែត្រ​ឡើយ​។​

៩.​អម្បូរ​មនុស្ស​ដែល​ផឹក​តែ​ឈាម​ពុំ​បរិភោគ​សាច់​

​អម្បូរ​មនុស្ស​នេះ​រស់នៅ​តំបន់​ដែន​ភាគ​ខាងជើង Guinea ទៅដល់​ប៉ែក​ខាងត្បូង​ប្រទេស​ម៉ាលី​។ ពួក​ពុំ​សម្លាប់សត្វ​ដើម្បី​ស៊ីសាច់​ឡើយ ដោយ​គ្រាន់តែ​បឺត ឬ​បូម​យក​ឈាម​ប៉ុណ្ណោះ​។ ចំពោះ​សត្វ​ធម្មតា គឺ​គេ​ចិញ្ចឹម​ទុក​សម្រាប់​បឺត​ជញ្ជក់​យក​ឈាម នៅពេលដែល​ពួកគេ​ត្រូវការ​ម្តងៗ​។​

១០.​អម្បូ​មនុស្ស​ដែល​ឲ្យតែ​ឮ​ព័ត៌មានស​ប្បាយ​គឺ​យំ​

​ពួកគេ​រស់នៅ​កោះ​តូច​មួយ​នា​តំបន់​សមុទ្រ​ប៉ែក​ខាងលិច​ប្រទេស​អង់គ្លេស​។ អម្បូរ​មនុស្ស​នេះ ប្រើប្រាស់​ទឹកភ្នែក​ដើម្បី​ស្តែង​បង្ហាញ​ទឹកចិត្ត​រីករាយ​សប្បាយ​។ នៅ​ក្នុង​មង្គលការ​នានា ពួកគេ​នឹង​ស្រែក​ទ្រហោ​រយំ​ដើម្បី​ស្តែងចេញ​សុភមង្គល​ឥតឧបមារ​បស់​គេ​៕ សូ​យ​ន​

 

spot_img
×