Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​យុវតី​ម្នាក់​ត្រូវ​គេ​ចាប់​យក​ទៅ​បង្ខាំង​ទុក​បី​ថ្ងៃ នគរបាល​ខណ្ឌ​ដង្កោ​អះអាង​ជា​រឿង​ប្រឌិត ព្រោះ​នាង​បាត់​ខ្លួន​ចេញពីផ្ទះ​បី​ថ្ងៃ​

spot_img

​ភ្នំពេញ ៖ ករណី​យុវតី​សិស្ស​វិទ្យាល័យ​ទួល​អំពិល​ថា ត្រូវបាន​ក្រុម​មិន​ស្គាល់​មុខ​ចាប់ជំរិត​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ស្រាវជ្រាវ​ដោយ​បាន​អះអាង​ថា ក្មេង​ស្រី​រូប​នេះ បាន​បាត់​ខ្លួន​ចេញពី​ផ្ទះ អស់​រយៈពេល​៣​ថ្ងៃ ហើយ​ពេល​វិលត្រឡប់​មក​វិញ បាន​និយាយ​ភូតកុហក​ឪពុកម្តាយ ថា​មាន​គេ​ចាប់ខ្លួន​យក​ទៅ​បង្ខាំង ហើយ​ម្យ៉ាងទៀត រហូតមកដល់​ពេលនេះ មិន​មាន​ពាក្យ​ប្តឹង របស់​ឪពុក​ម្តាយ​ក្មេង​ផ្សេងទៀត ថា​បាត់​កូន​ខ្លួន​នោះទេ ។​

​ក្រោយពេល​លេចឮ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា មាន​ករណី​ជន​មិន​ស្គាល់​មុខ​មួយក្រុម បាន​ចាប់​យុវតី​សិស្ស​វិទ្យាល័យ​ទួល​អំពិល កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​បាន​អះអាង ពី​ឪពុក​បង្កើត​របស់​យុវតី​រងគ្រោះ តាម​ការរៀបរាប់​ពី​កូនស្រី​របស់​គាត់​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ចាប់​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់ យក​ទៅ​លាក់ទុក​ក្នុង​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ចំការមន ។ ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ ព្រមទាំង​កម្លាំង​អាវុធហត្ថ បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត ក្រុង គឺ​ពុំ​មាន​បាន​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​បាន​បាត់​កូន​របស់​ខ្លួន​នោះទេ ។ ដូច្នេះ​ការរៀប​របស់​យុវតី ស៊ុ ណាវិន ដែលថា មាន​យុវតី​ជាង​១០​នាក់ ដែល​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក យកទៅ​លក់​នោះ​ដូចជា រឿង​ប្រឌិត ដើម្បី​ឆ្លើយ​យក​រួចខ្លួន​ពី​ឪពុក​ម្តាយ​របស់​នាង ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ក្រែង​ឪពុក​ម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​ទោះជា​យ៉ាងណា ឪពុក​យុវតី​ខាងលើ​នោះ នៅតែ​អះអាងថា កូនស្រី​គាត់ ត្រូវ​គេ​ចាប់​ញាត់​ចូល​រថយន្ត ដឹកយក​ទៅ​បង្ខាំង​ទុក​ជាមួយ​ក្មេងស្រី​១០​នាក់​ផ្សេង​ទៀត ហើយ​រូបគាត់​ក៏​បាន​នាំ​សមត្ថកិច្ច ទៅ​ចង្អុល​ចំណុច ដែល​ពួក​ជនសង្ស័យ ចាប់​កូន​របស់​គាត់​។​

​ទោះជា​យ៉ាងណា រឿង​នេះ​ជា​ការពិត ឬ​ជា​ការ​ប្រឌិត​នោះ សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស្រាវ រង់ចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ ដោយសារ​តែ​ពេល​នេះ នាង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អាការៈ​របស់​យុវតី​រងគ្រោះ​នេះ ពុំទាន់​បាន​ធូរស្បើយ​នៅ​ឡើយ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×