Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឡាយ​វីដេអូ​ថា​មាន​ក្រុមចោរប្លន់ តែ​នគរបាល​បដិសេធ គឺ​ករណី​ហិង្សា​ដែល​ផ្តើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​

spot_img

​សៀមរាប ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​នេះ បាន​ផ្សាយ​ថា បន្ទាប់ពី​មាន​ការផ្សពផ្សាយ តាមរយៈ​ការ​ឡាយ​វីដេអូ នៅលើ​បណ្តាញ​ហ្វេ​សប៊ុក របស់​អា​ខោ​ន “Hout Robin”​ដែល​បាន​និយាយ​លើកឡើងថា មាន​ករណី​ក្រុម​ចោរប្លន់ នៅក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ នគរបាល​ក្រុង​សៀមរាប សូម​ធ្វើ​ការច្រានចោល និង​បំភ្លឺ​ថា​ករណី​នោះ​គឺជា​ករណី​ហិង្សា​ដែល​ផ្តើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​តែប៉ុណ្ណោះ​។ ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​ប្រើ​អំពើហិង្សា​មក​លើ​ជនរងគ្រោះ សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ ដើម្បី​ចាប់ខ្លួន ។​

​ជនរងគ្រោះ​នៅក្នុង​ករណី​នេះ ឈ្មោះ ហៀក សេង​ហួត ឈ្មោះ​ក្រៅ​ហួត ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរ​បរមគ្គុ​ទេ​ស​ភាសា​អង់គ្លេស មាន​ទីលំនៅ បច្ចុប្បន្ន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មាន​លេខ​ទូរស័ព្ទ ០៩២២៦៥៦១១​។​

​បាន​បំភ្លឺ​ដូចតទៅ ដោយ​មាន​ការ​ណាត់​ជូន​ភ្ញៀវទេសចរ ដើរ​ទស្សនា​តំបន់​ប្រាសាទ​អង្គរ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣:៣០​នាទី​ព្រឹក​ទៀបភ្លឺ ជនរងគ្រោះ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាម​ម​រី​កាលីហ្វ​ញ៉ា ពណ៌​ទឹកប្រាក់ ស្លាក​លេខ ក​6041 ភព​2 ដើម្បី​ទៅ​ផឹក​កាហ្វេ នៅ​ហាង​អ៊ី​ហុង នៅ​ម្តុំ​ផ្សារ​រាត្រី ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ក្រោយ​ផឹក​កាហ្វេ​ហើយ​នៅវេលា​ម៉ោង​៤:២០​នាទី រូបគាត់​បាន ឡើង​ជិះ​រថយន្ត ដើម្បី​បន្ត​ចេញដំណើរ ទៅ​ជួប​ភ្ញៀវ​ដែល​បាន​ណាត់​ជួប​ខ​ណះ​ដែល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​ផងដែរ​។ តែ​ទៅ​ដល់​ចំណុច ខាងមុខ ភោជនីយដ្ឋាន​ហូ​ម​ថូ (Home2) ស្ថិតក្នុង​ភូមិ​សង្កាត់​ដដែល ក៏​ប្រទះឃើញ​ម៉ូតូ មួយគ្រឿង ជិះ​គ្នា​ពីរ​នាក់ បាន​ដួល​នៅលើ​ផ្លូវ ដោយ​មិន​ដឹង​មូលហេតុ ដោយ​ឃើញ​បែប​នេះ គាត់​ក៏​ឈប់​រថយន្ត បម្រុង​ចុះ​ទៅ​ជួយ​មើល អ្នក​ដែល​ជិះ​ម៉ូតូ​ដួល តែ​ពេល​បើកទ្វា​រថយន្ត​ភ្លាម ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ផ្សេង​ទៀត បាន​ដើរ​សំដៅ មក​ប្រើ​អំពើហិង្សារ លើ​ខ្លួន​គាត់​ជា​ជនរងគ្រោះ តែម្តង​។

ចំណែកឯ​បុរស​ទាំង​ពីរ នាក់​ដែល​ជិះ​ម៉ូតូ​ដួល​នោះ ក៏​ងើប​មក​វ៉ៃ​លើ​ដឹង​ខ្លួន​គាត់ ជា​ជនរងគ្រោះ​ផង​ដែល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម ជនរងគ្រោះ​បាន​ស្រែក​ខ្លាំងៗ ឲ្យ​អ្នក​ក្បែរ​កន្លែងកើតហេតុ​ជួយ​ដែរ តែ​គ្មាន​អ្នកណា​មក​ជួយ​ជនរងគ្រោះ​ឡើយ ខណៈ​ដែល​មេឃ នៅតែ​បន្ត​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ងងឹត​ផងដែរ​។ ក្រោយ​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ​រួច ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឡើង​ជិះ​ម៉ូតូ​បើក​ចេញ​និង​រត់​ចេញ​ទៅ​បាត់ ចំណែក​ជនរងគ្រោះ​ក៏​បាន​រត់​ត្រឡប់ ទៅ​ហាង​កាហ្វេ​អ៊ី​ហុង ដើម្បីអោយ​គេ​ជួយ អ្នក​នៅ​ក្នុង​ហាង​កាហ្វេ បាន​ប្រាប់​ជនរងគ្រោះ​ឲ្យទៅ​មន្ទីពេទ្យ​ដើម្បី លាង​របួស​សិន និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។ បន្ទាប់​ពី​លាង​របួស និង​ដេរ​ភ្ជាប់​ស្នាមរបួស​រួចហើយ ជនរងគ្រោះ​ក៏​បាន​ធ្វើដំណើរ​ត្រឡប់​មក​កន្លែងកើតហេតុ​វិញ ដើម្បី​មក​យក​រថយន្ត​ហើយ​ធ្វើការ​ឡាយ​វីដេអូ​ហ្វេ​សប៊ុក (Live Video Facebook) ដោយ​ស្ថិត​ក្នុង​អារម្មណ៍​ខឹង​ផង​ភ័យ​ផង ជនរងគ្រោះ​ក៏​បាន​និយាយថា មាន​ចោរប្លន់​មកលើ​ខ្លួន​គាត់ តែ​តាម​ការពិត គឺជា​ករណី​ហិង្សា​តែប៉ុណ្ណោះ ចំណែក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ក៏​មិន​មាន​ការបាត់បង់​អ្វី​ដែរ​។​

​យោង​តាម​ការ​ការបំភ្លឺ​ពី​ជនរងគ្រោះ និង​សាក្សី ចំពោះ​ករណី​នេះ នគរបាល​ក្រុង​សៀមរាប នគរបាល​ក្រុង​សៀមរាប សូម​បដិសេដ​ថា ករណីនេះ មិនមែន​ជា​ករណី​ប្លន់ ដូច​ការលើក​ឡើង​របស់​ជនរងគ្រោះ​នោះឡើ​យ និង​សូម​អះអាង​ថា​ករណី​នេះ ជា​ករណី​ហិង្សា​ដែល​ផ្តើមចេញ ពី​គ្រោះថ្នាក់​ចរាចរ​តែប៉ុណ្ណោះ​។ ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ប្រើ​អំពើហិង្សា​មក​លើ​ជនរងគ្រោះ នគរបាល កំពុង​ធ្វើ​ការស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ ដើម្បី​នាំយក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​អាស្រ័យហេតុនេះ សូម បងប្អូន​ប្រជាពលរដ្ឋ បណ្តារ​អ្នក​សា​ព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​សប៊ុគ មេត្តា​ជ្រាប​ជា​ព័ត៌មាន​និង​សូម​បញ្ឈប់​ការផ្សពផ្សាយ​ឃ្លិប​វីដេអូ​នេះ​បន្ត​ទៀត ព្រោះ​ជា​ករណី​មិន​ពិត​នោះទេ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×