Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Nail Salon ផ្ទុះ​ហិង្សា​ជាមួយ​អតិថិជន​រឿង​ធ្វើ «​ចិញ្ចើម​» ឥឡូវនេះ ប្រឈមមុខ​ជាមួយ​បាតុករ​បង្ខំ​ឲ្យ​បិទទ្វារ​ហើយ (​វីដេអូ​)

spot_img

​ក្រុមអ្នកតវ៉ា​បាន​កំពុង​អំពាវនាវ​ឲ្យ​បិទ​ហាង​ធ្វើ​ក្រចក “New Red Apple Nails” នៅ Brooklyn ដែល​បង្ក​ជា​ព័ត៌មាន​ក្តៅគគុក​មួយ​នៅលើ​ប្រពន្ធ​ផ្សព្វផ្សាយ​ជាច្រើន កាលពីដើម​សប្តាហ៍​នេះ បន្ទាប់ពី​បុគ្គលិក​ហាង​នេះ​ដែល​ជនជាតិ​អាស៊ី បាន​ព្រួត​គ្នា​វាយប្រហារ​ទៅលើ​ស្ត្រី​ជា​អតិថិជន​ស្បែក​ខ្មៅ នៅក្នុង​ជម្លោះ​មិន​បង់ថ្លៃ​សេវាកម្ម ដែល​ពួកគេ​បាន​ចោទថា​ធ្វើ «​ចិញ្ចើម​» ឲ្យ​ពួកគេ​អាក្រក់ ។​

​យោងតាម WCBS 880 ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅឯ​ហាង​ធ្វើ​ក្រចក​នេះ នៅក្នុង East Flatbush ចាប់តាំងពី​ថ្ងៃអាទិត្យ ដោយបាន​ស្រែកថា​៖ «​ដុំ​ទឹកកក​នៅឯណា​?» និង «​បិទទ្វារ​ពួកគេ​ទៅ​» ។​

​បុគ្គលិក ៤ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជាប់គាំង​នៅក្នុង​ហាង​របស់​ពួកគេ ខណៈដែល​ក្រុមអ្នកតវ៉ា​បាន​បិទ​លាន់​សូរ​ក្ឌាំង​ជាមួយ​ស្លាក​សញ្ញា​ដូ​ជា “Black Dollars Matter” ពី​ខាងក្រៅ ។​

​ភាពច្របូកច្របល់​នេះ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ បានចាប់ផ្តើម​នៅពេលដែល​អ្នក​អតិថិជន​ម្នាក់​ឈ្មោះ Christina Thomas អាយុ ២១ ឆ្នាំ បាន​បដិសេធ​បង់ថ្លៃ​សេវា ៥ ដុល្លារ ព្រោះតែ​នាង​ពុំ​ពេញចិត្ត​ថា ចិញ្ចើម​របស់​នាង​ស្ទើរតែ​ជម្រុះ​ចោល​អស់ ក្នុងអំឡុង​ពេលធ្វើ ។​

​ទោះយ៉ាងណា ហាង​ធ្វើ​ក្រចក​នេះ បាន​អះអាងថា នាង​បាន​បដិសេធ​បង់ថ្លៃ​សេវា​សម្រាប់​សេវា​ធ្វើ​ឲ្យ​ទាំងអស់ ដែល​រាប់បញ្ចូល​ការ​ដុសខាត់ និង​ការព្យាបាល​ក្រចកជើង ។ នេះ​បើ​យោងតាម News 12 រាយការណ៍​ឲ្យ​ដឹង ។​

Thomas ដែល​បាន​ទៅ​ហាង​នោះ​ជាមួយ​ជីដូន​របស់​នាង ក៏​ត្រូវបាន​ចោទប្រកាន់​ប្រើ​អំពើហិង្សា​ទៅលើ​បុគ្គលិក​ហាង​អាយុ ៣៥ ឆ្នាំ ផងដែរ ។​

​នៅក្នុង​វីដេអូ​ដែល​បាន​រីក​រាលដាល នោះ​បុគ្គលិក​ហាង​ឈ្មោះ Huiyue Zheng អាយុ ៣២ ឆ្នាំ អាច​ត្រូវ​បានឃើញ​វាយប្រហារ​ទៅលើ​អតិថិជន​ម្នាក់​ដែល​ព្យាយាម​រត់ចេញ​ពី​ហាង ជា​មួយដង​អំបោស ។​

​បាតុករ​ម្នាក់​បាន​និយាយថា​៖ «​ពួកគេ​បាន​ប្រើ​អំពើហិង្សា​ទៅលើ Thomas និង​ជីដូន​របស់​នាង ដោយ​វាយ​ពួកគេ​ជាមួយ​ដំបង ហាក់ដូចជា​ពួកគេ​ជា​សត្វ​ធាតុ​អីចឹង ហើយ​គប់​អា​សេ​តោន​ទៅលើ​ពួកគេ ។ ហេតុដូច្នេះ ពួកយើង​នាំគ្នា​មក​ទីនេះ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ពួកគេ​» ។​

​ទាំង Zheng និង Thomas ត្រូវបាន​ចាប់ខ្លួន ពីបទ​ប្រើ​អំពើហិង្សា និង​កាន់កាប់​អាវុធ ប៉ុន្តែ ពួកគេ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​ទទួលស្គាល់​ទោសកំហុស​រៀងៗ​ខ្លួន ។​

​ទោះយ៉ាងណា ការអំពាវនាវ​រក​យុត្តិធម៌​នៅតែ​បន្ត ៕ ចន្ទី (nextshark)​

spot_img
×