Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល បង្ក្រាប ពិនិត្យ​គ្រប់​គោលដៅ​ដែល​ស្មុគស្មាញ និង​បង្ក្រាប​ឲ្យបាន​រាល់​បទល្មើស​

spot_img

​ឧត្តរមានជ័យ ៖ លោកស្នងការ​នគរបាល​ឧត្តរមានជ័​យ បាន​មានប្រសាសន៍​ណែនាំ ដល់​មន្ត្រី​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ទាំងអស់ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ឲ្យមាន​ប្រសិទ្ធភាព កុំឲ្យ​មាន​ការ​ថ្នាំងថ្នាក់ និង​ឲ្យបាន​ទាន់​ពេលវេលា ជាពិសេស​លើ​ការងារ​ព្រហ្មទណ្ឌ ត្រូវ​ពង្រឹង​សមត្ថភាព​បង្ការ បង្ក្រាប ពិនិត្យ​គ្រប់​គោលដៅ​ដែល​ស្មុគស្មាញ ល្បាត​តាម​គោលដៅ​សំខាន់ៗ និង​បង្ក្រាប​ឲ្យបាន​រាល់​បទល្មើស​ដែល​កើតឡើង​។​

​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ប្រជុំ​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព លើ​ការងារ​ជំនាញ និង​លើក​ទិសដៅ​ការងារ​បន្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ស្នងការរង​ទទួល​ផែន លោកនាយ​ការិយាល័យ លោក​អធិការ​ក្រុង​-​ស្រុក លោក​មេបញ្ជាការ​វរ​សេនា​តូច​ទាំង​២ លោកនាយ​-​នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ប៉ុស្តិ៍​ទាំង​២៤ សរុប​ចំនួន ២៦៣ នាក់ ស្រី​៥ នាក់ ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​លើកឡើង​ក្នុងនាម​ជា​មន្ត្រី​នគរបាល ត្រូវតែ​បង្កើន​ការងារ ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​។ ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ដាក់​ផែនការ​ដល់​កងកម្លាំង​នគរបាល​លើ​​ការងារ​ព្រហ្មទណ្ឌ ត្រូវ​ពង្រឹង​សមត្ថភាព​បង្ការ បង្ក្រាប ពិនិត្យ​គ្រប់​គោលដៅ​ដែល​ស្មុគស្មាញ ល្បាត​តាម​គោលដៅ​សំខាន់ៗ និង​បង្ក្រាប​ឲ្យបាន​រាល់​បទល្មើស​ដែល​កើតឡើង ។ ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ពាក់ព័ន្ធ​ឥរិយាបថ គឺ​ធ្វើ​ឲ្យបាន​ល្អ​ជាមួយ​ប្រជាពលរដ្ឋ សូម​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ។​

ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព សូម​កោតសរសើរ​ដល់​ប៉ុស្តិ៍​ដែល​បាន​ខិតខំ​អនុវត្ត​កន្លង​មក និង​សូម​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​បន្ថែមទៀត ។ ការងារ​សន្តិសុខ ត្រូវ​បន្ត​យក​ចិត្ត​លើ​ការងារ​សន្តិសុខ ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×