ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់នឹងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលហេតុការណ៍នៃគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤៥នាទី រវាងម៉ូតូ និងម៉ូតូក្នុងទិសដៅស្របគ្នាពីកើតទៅលិចលើផ្លូវជាតិលេខ១ចន្លោះគីទ្បូម៉ែត្រ ១៦០-១៦១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ៖ មានម៉ូតូ១គ្រឿងម៉ាក់ហុងដាសេ១២៥ (សេរី2017) ពណ៏ខ្មៅ ពាក់ស្លាកលេខស្វាយរៀងបើកបរដោយឈ្មោះ វឿន សូ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួសស្រាលពាក់មួកសុវត្ថភាពនិងម៉ូតូមានកញ្ចក់មើលក្រោយ) និងអ្នករួមដំណើរ១នាក់។ ឈ្មោះ ហ៊ុន ចន្ទី ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបររបុគ្គលិកកាស៊ីណូមានទីលំនៅភូមិ សង្កាត់ជាមួយគ្នាត្រូវជាប្រពន្ធ (រងរបួសស្រាលពាក់មួកសុវត្ថិភាព) បើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានបន្ថយល្បឿនបត់ឆ្វេងហើយក៍មានម៉ូតូ១គ្រឿងបានបុកប៉ះគ្នាពីក្រោយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ៖ ម៉ូតូទី២ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មានសេរី (2016) បើកបរដោយឈ្មោះ ញ៉ៃ ឧត្តម ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងសំណង់មានទីលំនៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង (រងរបួសស្រាលពាក់មួកសុវត្ថភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ) និងអ្នករួមដំណើរ០១នាក់។ ឈ្មោះ ពៅ វិស ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង (បណ្តាលឲ្យរងរបួសធ្ងន់គ្មានពាក់មួកសុវត្ថភាព) បើកបរពីកើតទៅលិច
សមត្ថកិច្ចបានមានប្រសាសន៍បន្ថែមទៀតថា ៖ បច្ចុប្បន្នវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់បន្ត។ ម៉ូតូខូចខាតស្រាលទាំង២គ្រឿង ហើយចំពោះអ្នករងរបួសទាំង០៤នាក់ ត្រូវបានក្រុមគ្រួសារបញ្ចួនទៅព្យាបាលនៅមន្ទីសំរាកព្យាបាល ពន្លឺបូព៌ាបាវិត ៕ វ៉ៃកូ