Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិធីបុណ្យ​ចម្លែក​នៅ​ឥណ្ឌា យក​ក្បាល​បោក​លើ​ក្បាល អ្នកខ្លះ រយះ​ក្បាល​ដេកពេទ្យ (​មាន​វីដេអូ​)

spot_img

​នេះ​គឺជា​ពិធីបុណ្យ​សាសនា​ដ៏​ចម្លែក​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ពិធី​បុណ្យ​នេះ​មើលទៅ​គួរ​ឲ្យ​គ្រោះ​ថ្នាក់​ខ្លាំងណាស់ ខណៈ​ដែល​មាន​ការ​យក​ផ្លែ​ដូង​បោក​លើ​ក្បាលមនុស្ស​។​

​នៅក្នុង​ពិធី​នោះ មាន​លោកសង្ឃ​ឥណ្ឌា​ម្នាក់​បាន​យក​ដូង​បោក​លើ​ក្បាល​អ្នកមាន​ជំនឿ​រាប់រយ​នាក់ ហៅ​ថា​ពិធី​បុណ្យ Hindu-Tamil ដែល​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដ្ឋ Tamil Nadu ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​ពិធីបុណ្យ​នេះ​តែង​ប្រារព្ធ​ធ្វើ​ក្នុង​រយៈពេល ២​ថ្ងៃ ហើយ​វា​បាន​ទាក់ទាញ​មនុស្ស​រាប់រយ​នាក់​ឲ្យចូល​រួម​។ ពិធីបុណ្យ​នេះ​គេ​ហៅថា ពិធីបុណ្យ​ទឹក​។​

​ការយក​ដូង​បោក​ទៅលើ​ក្បាល​អ្នក​បូជា​រាប់រយ​នាក់ មើលទៅ​វា​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ប៉ុន្តែ​វា​មិន​បណ្តាលឲ្យ​មាន​ការបាត់​បង់​ជីវិត​នោះទេ ហើយ​រដ្ឋាភិបាល​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យមាន​កា​រ​ធ្វើ​ពិធី​បុណ្យ​នេះ​យ៉ាង​រលូន​។​

​អ្នក​បូជា​ខ្លួន​ជាច្រើន​នាក់ ដែល​ចូលរួម​ទទួល​រងរបួស​ជាច្រើន​ជា​ពិសេស​ស្ត្រី​។ ដោយសារ​តែ​វា​មាន​គ្រោះថ្នាក់ ដូច្នេះហើយ​ទើប​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​នឹង​កន្លែង​តែម្តង​។

​ចង់ដឹង​ពិធីបុណ្យ​នេះ​ចម្លែក និង​គ្រោះថ្នាក់​យ៉ាងណា សូម​ចុច​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​ ៖

​ សុភ័ក្ត្រ

 

spot_img
×