Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មៃ សុគន្ធ រិះគន់ លោក​ខេមរៈ​សិរី​មន្ត រឿង​ជិះ​អេ​លី​កុ​កទែរ​មក​ចុះ​កុងត្រា​រកស៊ី​ដី , សិរី​មន្ត ប្តឹង សុគន្ធ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ តារាចម្រៀង លោក ខេមរៈ សិរី​មន្ត ដែល​ជា​តារា​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា បានសម្រេច​ចូល​ហ៊ុន​រកស៊ី​រួមគ្នា​ក្នុង​ទឹកប្រាក់ ១០​លាន​ដុល្លារ លើ​គម្រោង​ពុះ​ដីឡូត៍​លក់ ជាមួយ ឧកញ៉ា លោក ឡេង ណា​វ៉ា​ត្រា ។​

​ករណីនេះ ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​តារាចម្រៀង​ដូចគ្នា គឺ​លោក​ម៉ៃ សុគន្ធ ។ លោក​ម៉ៃ សុគន្ធ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា ត្រឹម​អ្នកចម្រៀង​សោះ ធ្វើ​ឫក​ខ្លាំង​ជាង​ឧកញ៉ា​ទៀត ជិះ​សុទ្ធតែអេ​លី​កុក​ទែរ ប្រៀប​ដូច​ទៅ​នឹង​ក្ងោក​។ ជាមួយ​សារ​បែប​ចំអកឡកឡឺយ​បែបនេះ បាន​ធ្វើឲ្យ​ខេមរៈ​សេរី​មន្ត​ក្តៅស្លឹកត្រចៀក​យ៉ាងខ្លាំង ហើយ​បាន​ឆ្លើយតប​ភ្លាម​ទៅ​នឹង​ម៉ៃ សុគន្ធ ដោយ​បាន​ប្រកាស​ប្តឹងទៅ​តុលាការ ចាត់ការ​តាមច្បាប់​។​

​ក្នុង​សារ​របស់​ម៉ៃ សុគន្ធ​បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​ត្រឹម​តែ​ទៅ​លក់​ដី​នៅ ម្តុំ​វាលស្រែ​មួយរយ​សោះ ជិះ​សុទ្ធតែអេ​លី​កុក​ទែរ (​ឧទ្ធម្ភាគចក្រ​) មើល​តែ​ទៅ​លក់​ពេជ្រ​នៅ​ឌូ​ប៊ៃ ។ Bodia ថ្មី​ជា​និច្ច អ្នក​មាន​ជាន់​ថ្មី​ជាន់ដី អា​លាក់​ហើយ​។​ ​ឃើញ​ថា​ឧកញ៉ា​ល្បីៗ​មួយ​ចំនួនធំ ដែល​មាន​របរ​បើ​កល​ក់ដី​ឬ​បុរី គាត់​នៅ​តែ​រក្សា​ជំហរ​ដដែល មិន​សម្បើម ដូចចឹង​សោះ​ ​ចំឡែក​​​អី តែ​អ្នកចម្រៀង​យើង បាន​ចឹងគេ​ប្រៀបធៀប​ទៅនឹង ក្ងោក មិន​ខុស​មែន​។ ជូន​ដល់​អ្នកសិល្បៈ​មួយចំនួន ដែល​មាន​ចារឹក ដូច ក្ងោក ប្រហែល​គាត់​គិត​ថា​ផ្លូវ​ស្រុក​ខ្មែរ ជិះឡាន លែងកើត​ហើយ​”​។​

​ជាមួយ​ករណីនេះ លោក ខេមរៈ សិរី​មន្ត បាន​ឆ្លើយតប​វិញ​យ៉ាង​ក្តៅៗ​ទាន់​ចិត្ត ទៅ​តារាចម្រៀង ម៉ៃ សុគន្ធ​វិញ​ថា “​មេធាវី​របស់​ខ្ញុំ​បាន​រៀបចំ​សំណុំបែបបទ​រួច​អស់ហើយ បទ​ល្មើស​នឹង​ភស្តុតាង មាន​គ្រប់គ្រាន់​អស់ហើយ គឺ​បទ​ចោទ បទ​ញុះញុង់​មាន​ជាអាទិ៍ បទ​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធនឹង​ផលប្រយោជន៍​បុគ្គល​។ ខ្ញុំ​មិនដែល​គិត​ចង់​មាន​បញ្ហា ជាមួយ​បុគ្គល​ម្នាក់​នេះ​ឡើយ តែ​គាត់​ចង់​បាន​បែប​នេះ ដូច្នេះ​ទទួលយក​អ្វី​ដែល​ខ្លួន បាន​សាង​បទល្មើស​នេះ​ចុះ​”​។​

​ទោះយ៉ាងណា​ក៏ដោយ តារាចម្រៀង ម៉ៃ សុគន្ធ បាន​ផ្ញើ​សារ​ឆ្លើយតប​ទៅ ខេមរៈ សិរីមន្ត​វិញ​ផងដែរ​ថា “​លេង​ឫក ធ្វើ​ដូច​អ្នក​ឧកញ៉ា​ល្បី មាន​បុរី​រាប់​ភ្លេច​ក្នុង​ភ្នំពេញ មិន​ស្មើ​ខ្លួន ចា​ស្ទីន​កូ​ពី​។ ដោយ​ក្តី​រីករាយ ស្គាល់​ពាក្យ ប្រយោល ទេ ចា​ស្ទីន​កូ​ពី​”​។​

​សូមបញ្ជាក់​ថា ដោយ​លោក ខេមរៈ​សិរីមន្ត បាន​ធ្វើ​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយ​តារាចម្រៀង​រូបនេះ​បាន​ជិះ ឧទ្ធម្ភាគចក្រ ដើម្បី​មក​ចុះ​កុងត្រា​រកស៊ី​ដីធ្លី​ជាមួយ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។ លើ​តម្លៃ​១០​លាន​ដុល្លារ តារា​ចម្រៀង​រូប​នេះ នឹង​រកស៊ី​ដីធ្លី​៣​កន្លែង ទំហំ​ជាង ៤០ ហិកតា​៕ ដោយ ​៖​ កូឡាប​

     

spot_img
×