Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​នេះ ចំណាយពេល ៣០​ឆ្នាំ​ដាំ​ផ្កា​ជុំវិញ​ផ្ទះ ដោយ​ហេតុផល​មួយ​នេះ​…

spot_img

​ជា​រៀងរាល់​ខែ​មិនា ដល់​ខែ​មេសា ផ្ទះ​មួយ​ខ្នង​នៅ​តំបន់​មួយ នៃ​កោះ Miyazaki ប្រទេស​ជប៉ុន បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ទាក់ទាញ​បំផុត​សម្រាប់​អ្នកទេសចរ ដោយសារតែ​មាន​ភ្នំ​ផ្កា​ពណ៌​ផ្កាឈូក​​ដ៏​ធំ​យ៉ាង​ស្រស់ស្អាត​។​

​ផ្កា​ជាច្រើន ត្រូវបាន​ដាំ​ដោយ​លោក Kuroki ដែល​បាន​ចំណាយពេល ៣០​ឆ្នាំ​ដើម្បី​ដាំ​វា​។ គាត់​សម្រេចចិត្ត​ដាំ​ផ្កា​នេះ​ដើម្បី​ហេតុផល​មួយ នោះ​គឺ​ដើម្បី​ធ្វើឲ្យ​ប្រពន្ធ​របស់គាត់​អាច​ញញឹម​ម្តង​​ទៀត​។​

​លោក​បាន​សម្រេចចិត្ត​ឈប់​ធ្វើ​ការងារ និង​បាន​ដាំ​ផ្កា​ជុំវិញ​ផ្ទះ ក្រោយ​ពេល​ប្រពន្ធ​របស់​គាត់​ពិការ​ ​ភ្នែក​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​។ នៅពេល​អ្នកស្រី​មើលលែងឃើញ អ្នកស្រី​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះ​ទេ ខណៈ​ដែល​ពិភពលោក​ដ៏​ស្រស់​ស្អាត​របស់គាត់ ប្រែ​ទៅជា​ងងឹត​សូន្យសុង​។ ដោយសារ​តែ​មើល​មិនឃើញ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​អ្នកស្រី​មិន​អាច​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ទាំង​​អស់ ហើយ​ធ្វើឲ្យ​ប្តី​របស់​គាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​។​

​ដើម្បី​ធ្វើឲ្យ​ប្រពន្ធ​របស់​គាត់​មាន​អារម្មណ៍​សប្បាយ​សារជាថ្មី លោក Kuroki បាន​សម្រេចចិត្ត​ឈប់​​ធ្វើការ និង​មក​ដាំ​ផ្កា​ជុំវិញ​ផ្ទះ​។ គាត់​សង្ឃឹមថា ផ្កា​ទាំងនោះ​នឹង​ធ្វើឲ្យ​ប្រពន្ធ​របស់គាត់​អាច​ញញឹម​​បាន​ម្តង​ទៀត​។​

​ប៉ុន្តែ​មាន​រឿង​កើត​ឡើង​ហួស​ពី​ការរំពឹងទុក ដោយសារ​តែ​ភ្នំ​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​គាត់​បាន​ទាក់ទាញ​​អ្នក​មក​ទស្សនា​ជាច្រើន ហើយ​ចំនួន​អ្នក​មក​មើល​ចេះតែ​កើន​ឡើង​ឥត​ឈប់ ធ្វើឲ្យ​ប្រពន្ធ​របស់គាត់​​លែង​មាន​អារម្មណ៍​ឯការ​ទៀត​។​

​ទោះបី​ប្រពន្ធ​របស់​គាត់​មិន​អាច​មើលឃើញ​ផ្កា​ដ៏​ស្រស់​ស្អាត​ក៏ដោយ ក៏​ប្រពន្ធ​គាត់​មាន​ការសប្បាយ​​ចិត្ត និង​អាច​ញញឹម​ម្តងទៀត ដោយសារតែ​មាន​អ្នក​មក​ផ្ទះ​របស់​គាត់​ច្រើន​។​

​សូមបញ្ជាក់​ថា លោក Kuroki បាន​ចំណាយពេល ២​ឆ្នាំ​ដើម្បី​រៀបចំ​ដី​របស់​គាត់​។ គាត់​បាន​កាប់​ដើម​​ឈើ​ចោល និង​ចាប់ផ្តើម​ដាំ​ផ្កា ហើយ​ជា​ច្រើន​ឆ្នាំ​បន្ទាប់ ផ្កា​រាប់ពាន់​ដើម​បាន​ដុះ​ជុំវិញ​ផ្ទះ​របស់​គាត់​។​ ​ផ្ទះ​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​សមុទ្រ​ផ្កា ដែល​មើល​ទៅ​ស្រស់​ស្អាត​មែនទែន​៕ សុភ័ក្ត្រ

   

​ប្រភព​៖ Good Times

spot_img
×