Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ដាច់​កង់​កុងតឺន័រ​១​គូ ឆក់យក​ជីវិត​ទារក​ម្នាក់​នៅលើ​រទេះរុញ​យ៉ាង​សាហាវ ខណៈម្តាយត្រូវ… (​វីដេអូ​)

spot_img

​កាសែត Shiyan Evening News បាន​រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ម្នាក់ ដែល​រុញ​រទេះ​ដាក់​កូនប្រុស​អាយុ ៧ ខែ របស់​នាង ដើរលេង​សសៀ​នឹង​ចិញ្ចើមផ្លូវ ត្រូវបាន​វាយប្រហារ​ដោយ​កង់​រថយន្ត​​កុងតឺន័រ​​​១​គូ​យ៉ាង​សាហាវ ដែល​បាន​ដាច់​ពុំ​ដឹង​តាំងពី​កន្លែង​ណា​មក​ទេ ។​

​ស្ត្រី​ម្នាក់​ត្រូវបាន​ស្គាល់​ថា​មានឈ្មោះ Yuan តែងមាន​ទម្លាប់​ដាក់​កូនប្រុស​រប​ស់​នាង​​នៅ​ក្នុង​រទេះ​កូនង៉ែត រុញ​ដើរលេង​តាម​ចិញ្ចើមថ្នល់ នៅ​រៀងរាល់​ពេលព្រឹក នៅក្នុង​ទីប្រជុំជន Loutai ស្រុក Zhushan ទីក្រុង Shiyan ខេត្ត Hubei ប្រទេស​ចិន ។ ប៉ុន្តែ ជា​អកុសល នៅវេលា​ម៉ោង ៨ និង ១០ នាទី ព្រឹក​ថ្ងៃទី​០៣ ខែសីហា ស្រាប់តែ​រថយន្ត​កុងតឺន័រ​ដឹក​ថ្ម​១​គ្រឿង​បើក​បញ្ច្រាសទិស បាន​ដាច់​កង់​១​គូ បណ្តាល​ឲ្យ​រមៀល​យ៉ាង​លឿន សំដៅ​ម្តាយ និង​កូន​ទាំងពីរ​តែម្តង ។​

​តាមរយៈ​វីដេអូ កង់​ធំៗ​១​គូ​ដែល​បាន​ដាច់​នោះ ត្រូវ​បានឃើញ​រត់​ទៅមុន​រថយន្ត​កុងតឺន័រ និង​បាន​វាយប្រហារ​ម្តាយ និង​កូន​ទាំងពីរ​ដែល​គ្មាន​ឱកាស​គេច​ទាន់ពេលវេលា​យ៉ាង​ពេញទំហឹង​ ។ ក្នុងនោះ​ផងដែរ បុរស​ម្នាក់​ដែល​គេ​ជឿថា ជា​គ្រួសារ​របស់​ស្ត្រី​រងគ្រោះ ក៏​ទទួលរង​នូវ​ការវាយប្រហារ​ដ៏សែន​រន្ធត់នេះ​ផងដែរ ។​ ​បុរស​ម្នាក់ និង​រទេះ​ទារក ត្រូវ​បានឃើញ​ខ្ទា​ច​ចូល​កណ្តាល​ថ្នល់ ខណៈ​ស្ត្រី​ជា​ម្តាយ​ផ្លោង​ទៅ​ផ្ទប់​នឹង​កង់​រថយន្ត​តូចពណ៌ខ្មៅ​​១​គ្រឿង កំពុង​ចត​ស្ងៀម​គួរឲ្យអាសូរបំផុត ។​

​កម្លាំង​ដ៏​រមៀល​ខ្លាំងក្លា​របស់​កង់​នេះ ពុំបាន​ឈប់​នោះទេ ដោយ​វា​បាន​បន្ត​រមៀល​កាត់​ផ្លូវ ចូលទៅ​ផ្ទប់​នឹង​ដើមឈើ មុខផ្ទះ​អ្នកជិតខាង​មួយ ។​ ហើយលទ្ធផល​នៃ​ហេតុការណ៍​ដ៏ពុំនឹកស្មាន​នេះ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា កូនង៉ែត​នោះបាន​ស្លាប់ ដោយសារ​រងរបួស​ប៉ះ​ទង្គិច​ដ៏ធ្ងន់ធ្ងរ ៕ ឧ​ត្ត​ម (kuaibao)

spot_img
×