Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ​ខណៈ​អ្នក​ពាក់មួក​សុវត្ថិភាព​មាន​ការថយចុះ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង ក្រោម​អធិបតីភាព​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត និង​លោក ព្រំ វត្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មាន​ការចូលរួម​លោក​ប្រធាន អនុប្រធាន និង​មន្ត្រីរាជការ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង កងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​ប្រការ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដល់​អ្នកបើកប​រ​ទោចក្រយានយន្ត និង​មាន​ការ​សួរ​សំនួរ​ពាក់ព័ន្ធ​អ្នកបើកបរ​ទោចក្រយានយន្ដ​ត្រូវ​យល់​ដឹង ហើយ​ឆ្លើយ ដើម្បី​ទទួលបាន​មួកសុវត្ថិភាព​ម្នាក់​មួយ ។ ជាមួយនេះ ក្រុម​ការងារ​ក៏​បាន​ចែក​ជូន​ឯកសារ​ជំនួយ​ស្មារតី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ។

​សូមបញ្ជាក់​ផងដែរ​ថា​បើ​ទោះបីជា​មាន​ការចុះ​ធ្វើ​ការអប់រំ​នឹង​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​យ៉ាងណា​ក៍ដោយ​ក៍ប​ញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​កំណើន​គួរ​ឱ្យ​ព្រួយ​បារ​ម្មណ៍​ផង​ដែរ​ជា​ពិសេស​គឺ​នៅ​ក្រុង​បាវិត​តែម្តង​ហើយ​ម្យ៉ាងវិញទៀត​អ្នកដំណើរ​ដែល​ជិះ​ទោចក្រយានយន្ត​ភាគច្រើន​មិនសូវ​ពាក់មួក​សុវត្ថិភាព​ទេ​នាពេល​បច្ចុប្បន្ន​នេះ​ ៕ ​វ៉ៃកូ​

spot_img
×