Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​កំពុង​ប្រឈម​នឹង​ការខ្វះ អ្នក​នាំ​ផ្លូវ​ភ្ញៀវទេសចរ​

spot_img

​ប្រទេស​វៀតណាម កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​អ្នក​នាំ​ផ្លូវ​ដល់​ភ្ញៀស​ទេសចរ (Tour guide) ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​នេះ​មាន​អ្នក​នាំ​ផ្លូវ​ជាង ២០.០០០​នាក់​ប៉ុណ្ណោះ ដែល​ចំនួន​នេះ បំពេញ​តំរូវការ​នៃ​ភ្ញៀវ​ទេសចរ​បាន​តែ ១​ភាគ​៣​ប៉ុណ្ណោះ​។​

​បើ​តាម​ការ​សែត TYhanh Nien ដែល​ដកស្រង់​សម្តី​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​បានឲ្យដឹងថា ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៣​លាន​នាក់ និង​ភ្ញៀវ​ជាតិ ៧០​លាន​នាក់​ក្នុង​ឆ្នាំ​នេះ​ដូច​ការគ្រោងទុក ប្រទេស​វៀតណាម​នឹង​ត្រូវការ​អ្នក​នាំ​ផ្លូវ​យ៉ាង​ហោច​ណាស់​ចំនួន ២៥.០០០​នាក់​សំរាប់​បំរើសេវា​ដល់​ភ្ញៀវ​បរទេស និង​៥០.០០០​នាក់​សំរាប់​នាំ​ផ្លូវ​ដល់​ទេសចរ​ជាតិ​។​

​បើ​យោង​តាម​ច្បាប់​ទេសចរ​វៀតណាម ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មករា ឆ្នាំក្រោយ​នេះ ដើម្បី​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ភ្ញៀវទេសចរ ក្រៅ​តែ​ពី​មាន​ប័ណ្ណ​នាំ​ផ្លូវ ពួកគេ​ត្រូវ​មាន​កិច្ចសន្យា​ការងារ​ជាមួយនឹង​ភ្នាក់ងារ​ទេសចរណ៍ អង្គការ ឬក៏​បុគ្គល​ដែល​គ្រប់គ្រង​ផ្នែក​ទេសចរណ៍​។​

​សំរាប់​រយៈពេល​ត្រឹម ១០​ខែ ក្នុង​ឆ្នាំ ២០១៧​នេះ ប្រទេស​វៀតណាម ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១០,៥​លាន​នាក់​។ ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​វៀតណាម​ច្រើន​ជាង​គេ មាន​កូរ៉េខាងត្បូង បន្ទាប់​មក​ចិន និង​រុស្សី​៕ សុភ័ក្ត្រ​

spot_img
×