Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តោយ​កូនស្រី​អាយុ ៥ ឆ្នាំ បើក​ម៉ូតូ អួត​គេឯង​​លើ​ដង​ផ្លូវ​យ៉ាង​មោទនភាព លទ្ធផល​ត្រូវ​… (​វីដេអូ​)

spot_img

​​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​ជួស​មួយ ដែល​ក្មេងស្រី​ម្នាក់​មាន​អាយុ​ទើបតែ ៥ ឆ្នាំ ត្រូវបាន​ប្រទះឃើញ​បើក​ម៉ូតូ​យ៉ាង​ឡូយ ខណៈ​ឪពុកម្តាយ និង​ប្អូនស្រី​តូច​ម្នាក់​របស់​នាង អង្គុយ​នៅ​ពី​ខាងក្រោយ​យ៉ាង​រីករាយ​ក្រៃ ដោយ​ពុំ​ខ្វល់​ពី​គ្រោះថ្នាក់​អាច​កើតឡើង​ឡើយ ។​

​អ្នកដំណើរ​នៃ​រថយន្ត​ធ្វើដំណើរ​ស្រប​ទិស​ក្បែរ​នោះ ដែលមាន​ការហួសចិត្ត​ជាខ្លាំង បាន​ថត​វីដេអូ​នៃ​ហេតុការណ៍​នេះ ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ Kerala ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ។​

​គ្រួសារ​នេះ​ថែមទាំង​បានបង្ហាញ​ស្នាមញញឹម ពោរពេញ​ដោយ​មោទនភាព​បំផុត ខណៈ​ពួកគេ​បានឃើញ​អ្នកដំណើរ​ថត​ពួកគេ ប៉ុន្តែ ទោះយ៉ាងណា ក្មេងស្រី​នោះ​នៅតែ​រក្សា​គ្រប់គ្រង​តួនាទី​របស់​នាង ដោយ​ភ្នែក​សម្លឹង​មើលផ្លូវ និង​ដៃ​កាន់ចង្កូត​ម៉ូតូ​យ៉ាង​ម៉ឺងម៉ាត់ ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ពុំបាន​ពេញចិត្ត​នឹង​សកម្មភាព​នេះ​ទេ និង​រិះគន់​ចំពោះ​ឪពុកម្តាយ​របស់​ក្មេងស្រី​នេះ​យ៉ាងខ្លាំង ដែល​បានដាក់​ខ្លួន​របស់​ពួកគេ និង​អ្នកបើកបរ​ដទៃ ទៅក្នុង​ហានិភ័យ​គ្រោះថ្នាក់​បែបនេះ ។​

​មនុស្ស​ម្នាក់​និយាយថា​៖ «​មនុស្ស​ប្រភេទ​នេះ មិនគួរ​អនុញ្ញាត​ឲ្យ​បើកបរ​នៅលើ​ដងផ្លូវ​នោះឡើយ ។ នាយកដ្ឋាន​ចរាចរណ៍ គួរតែ​លុបចោល​ប័ណ្ណបើកបរ​គ្រួសារ​នេះ​ទាំងមូល​» ។​

​នាយកដ្ឋាន​ចរាចរណ៍​បាន​ឆ្លើយតប​ភ្លាមៗ ហើយ​ប៉ូលីស​ក៏បាន​ចាត់វិធានការ​ប្រឆាំងនឹង​ឪពុក​របស់​ក្មេងស្រី​នោះ​ដែលមាន​ឈ្មោះ Shibu Francis អាយុ ៣៨ ឆ្នាំ ។​

​នៅ​ទីបំផុត សិទ្ធិ​បើកបរ​របស់ Shibu ត្រូវបាន​ផ្អាក​១​ឆ្នាំ ដោយ​ការិយាល័យ​ដឹកជញ្ជូន​តំបន់ (RTO) ៕ ចន្ទី ( Dailymail)​

spot_img
×