Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump ផ្ញើ​លិខិត​ឲ្យមក​ភាគី Putin

spot_img

​ក្រុង​មូ​ស្គូ ប្រកាសថា បាន​ទទួល​លិខិត​របស់​ប្រធានាធិបតី Donald Trump ផ្ញើជូន​លោក Putin ប៉ុន្តែ​ពុំ​ទាន់​បញ្ចូន​ឲ្យ​ប្រធានាធិបតី ។​

​អ្នកនាំពាក្យ​វិមាន​ក្រែ​មឡាំង លោក Dmitry Peskov កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា បញ្ជាក់ថា លិខិត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ផ្ញើជូន​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជូន​តាន​បណ្តាញ​ការទូត តែ​ពុំ​ទាន់​ដល់​ដៃ​លោក Putin ទេ ។ លោក​ពោល ៖ ពិតណាស់ៗ យើងខ្ញុំ​បាន​ទទួល​លិខិត ហើយ​សង្ឃឹមថា វា​នឹង​បញ្ជូន​យ៉ាង​ឆាប់​ដល់​រដ្ឋាភិបាល​រុស្ស៊ី ។​

​មុន​នោះ​ចែករំលែក​លើ Twitter សមាជិក​ព្រឹទ្ធសភា​អាមេរិក Rand Paul ឲ្យដឹងថា លោក​មាន​កិត្តិយស​ត្រូវបាន​បញ្ជូន​សំបុត្រ​របស់​លោក​ប្រធានាធិបតី Trump ដល់​រដ្ឋការ​ប្រធានាធិបតី​រុស្ស៊ី PuTin ។ លោក​ពោល​ថា ៖ “​លិខិត​នេះ​សង្កត់​ធ្ងន់​សារសំខាន់ នៃ​ការបើក​ទូលាយ​កិច្ចសហប្រតិបត្តិការ​លើ​បណ្តា​វិស័យ​ផ្សេងគ្នា រួម​មាន​ការប្រឆាំង​ភេរវកម្ម បង្កើន​កិច្ចចរចា និង​សហប្រតិបត្តិការ​វប្បធម៌​” ។​

​កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានឲ្យដឹងថា លោក​ត្រៀម​ជា​ស្រេច​ដើម្បី​ជួប​ប្រធានាធិបតី​អាមេរិក Donald Trump ទាំង​នៅ​វ៉ាស៊ីនតោន ឬ​មូ​ស្គូ ។​

​ជា​ការឆ្លើយតប​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Sanders និយាយថា​លោក Trump នឹង​អាច​ទៅ​ទស្សនកិច្ច​នៅ​មូ​ស្គូ ដើម្បី​ជួបប្រធា​នាធិ​តី Putin ក្រោយពេល​ទទួលបាន​លិខិតអញ្ជើញ​ផ្លូវការ ហើយ​ក៏​សង្ឃឹម​ថា នឹង​បាន​ជួប​សម​ភាគី​រុស្ស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន ក្រោយ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៩ ៕ សូ​យ​ន​

spot_img
×