Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៣​នាក់​ភ្លាមៗ​នៅនឹង​កន្លែង ​ដោយសារ​បើក​ម៉ូតូ បុក​ពីក្រោយ​ ឡានកំពុង​ឈប់

spot_img

សៀមរាប ៖ តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​ពួក បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​ម៉ូតូ ដោយ​ម៉ូតូ​ជិះ​ឌុប​គ្នា​៣​នាក់ បើក​ទៅ​បុក​រថយន្ត​កំពុង​ឈប់​ពី​ក្រោយ បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​២២ និង​៣៥​នាទី នា​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នេះ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​តាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ទៀតថា មូលហេតុ​នេះ គឺ​ម៉ូតូ​ជិះ​គ្នា​៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ។ ពួកគេ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង បើកបរ​មក​ពី​លិច​ទៅ​កើត បុក​នឹង​រថយន្ត​ពីក្រោយ​ដែល​កំពុង​ឈប់ ដោយសារ​រថយន្ត​ខូច​បែក​កង់ ហើយ​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ រស់​នៅក្នុង​ឃុំ​មុខ​ប៉ែន ក្នុង​ស្រុក​ពួក ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×