Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​សំណល់​ជីវិត​” ដ៏អស្ចារ្យ​ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​

spot_img

​តាម Daily Mail ចុះផ្សាយ អ្នកស្ម័គ្រចិត្ត សញ្ជាតិ​អាមេរិក Michael Alfaro អាយុ ៣៣​ឆ្នាំ ក្នុង​ពេល​ដើរ​រុករក​នៅ​ភូមិ Sanamxai ខេត្ត Attapeu ដែល​រង​មហន្តរាយ​ដោយ​ការបាក់​ទំនប់​វា​រី​អគ្គស​នី កាលពី​ថ្ងៃ​ទី ២២ ខែកក្កដា បាន​រកឃើញ​ក្មេងប្រុស​ម្នាក់​នៅ​មាន​ដង្ហើម​ផ្តឹកៗ ក្នុង​ផ្ទះ​មួយ ដែល​ស្ងាត់ជ្រងំ ។ ក្មេង​នេះ​អត់​អាហារ​ជាច្រើន​ថ្ងៃ ហើយ​កំពុង​ស្ថិត​ក្នុង​សភាព​ខ្សោះ​ជាតិ​ទឹក ។​

អ្នកស្ម័គ្រចិត្ត សញ្ជាតិ​អាមេរិក Michael Alfaro បាន​បី​ក្មេង​តូច​នេះ​ដើរ ១​គីឡូម៉ែត្រ ទៅកាន់​មូលដ្ឋាន​សុខាភិបាល ។​

​លោក Alfaro ឲ្យដឹងថា នៅ​ខណ់​ពេល​រក​ឃើញ​នា​ថ្ងៃ​ទី ៣១ ខែកក្កដា ក្មេងប្រុស​ឡាវ​នេះ បាន​ស្លាប់​ក្រោម​អាកាសធាតុ ៣៨​ដឺ​ក្រេសេ ។ លោក​បាន​បី​វា​ដើរ​ជាង ១ គីឡូម៉ែត្រ ទៅ​កាន់​ស្នាក់កា​រកង​ស្ម័គ្រចិត្ត កូរ៉េខាងត្បូង ។ បន្ទាប់​ពី​ទទួលបាន​ការព្យាបាល​ក្មេង​នេះ មាន​សភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ ។​

​ក្រុម​ស្ម័គ្រចិត្ត​សុខាភិបាល បាន​សង្គ្រោះ​ក្មេងប្រុស​នោះ ។​

​លោក Alfaro ប្រាប់​បន្ថែមថា ៖ ម្តាយ​របស់​ក្មេងប្រុស​នេះ​ក៏​ស្ថិតនៅ​ក្នុង​ផ្ទះ​ដែល​គេបោះបង់​ចោល​នោះ​ដែរ ជាមួយ​កូន ២​នាក់​ទៀត ។ ម្តាយ​របស់​វា​បាន​សម្រេចចិត្ត​រង់ចាំ​ប្តី​មកវិញ ក្រោយពេល​ទំនប់​បាក់ ប៉ុន្តែ​នៅ​ពុំ​ទាន់​ឃើញ ។​

​លោក Michael បារម្ភ​ថា នៅ​មាន​ក្មេងៗ​ជាច្រើន​ទៀត ដែល​វង្វេង​ពី​ឪពុក​ម្តាយ ហើយ​ពុំ​ទាន់​ត្រូវបាន​រកឃើញ ។​

​នេះ​ពិតជា​សំណល់​ជីវិត ពុំ​អាច​នឹកស្មាន​ដល់ ក្រោយ​សោកនាដកម្ម គួរឲ្យ​រន្ធត់ គ្រា​ដែល​ទឹក​រាប់​ពាន់​លាន​ម៉ែត្រគូប បាន​ជន់​ពន្លិច​ភូមិករ​មួយចំនួន នៅ​ខេត្ត Attapeu ប្រទេស​ឡាវ ៕ ចន្ទ្រា​

spot_img
×