Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ផ្នែក​ស្រាវជ្រាវ​ស៊ើប​ការ​ក្រៅ​និង​បច្ចេកទេស កាន់​អាវុធ​ខ្លី ចូល​ប្លន់​នៅ​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ ឃុំ​ក្អម​សំណរ​

spot_img

ខេត្ត​កណ្ដាល ​៖ ​ចោរ​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម ហ៊ាន​ចូល​ប្លន់​នៅ​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ​ឃុំ​ក្អម​សំណរ ស្រុក​លើកដែក​ខេត្ត​កណ្ដាល​នៅ​យប់​ថ្ងៃទី​២០​វិច្ឆិកា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនសង្ស័យ​ឈ្មោះ​អ៊ុំ សុភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សង្កាត់​និង ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​នាយ​ផ្នែក​ស្រាវជ្រាវ​ស៊ើប​ការ​ក្រៅ​និង​បច្ចេកទេស ហើយ​ជនរងគ្រោះ​និង​ជា​តំណាង​កាស៊ីណូ​ថ្ម​ពេជ្រ​ឈ្មោះ អៀង សុង​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ​ក្នុង​កាស៊ីណូ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​វត្ថុតាង​ដកហូត​បាន​ឬ​ចាប់​យក​បាន​រួម​មាន​អាវុធ​ខ្លីម៉ាក់​ប៉េអាកុល តួ​ពណ៌​ស​ស្នាប់​ពណ៌​ខ្មៅ ចំនួន​១​ដើម លេខ ៥៥៥៩A1.USA ស្រោម​អាវុធខ្លី​ជរ័​ពណ៌​ខ្មៅ​ចំនួន​១. ទី​៣​បង់​ចំនួន​២​មាន​គ្រាប់​ចំនួន​៩​គ្រាប់​.​ទី​៤.​ខ្នោះដៃ​ចំនួន​១​ទី​៥.​ម៉ូតូ​ហុងដា​គុប​សេ​៥០ ពណ៏​ស្លែ​ពាក់​លេខ​ភ្នំពេញ​1AA.1509 ចំនួន​១​គ្រឿង​.​ទី​៦.​រូបថត​ជនសង្ស័យ​ពាក់​ឯកសណ្ឋាន​នគរបាល​ពាក់កណ្ដាល​ខ្លួន ចំនួន​១០​សន្លឹក​.​ទី​៧.​កាបូបស្ពាយ​ពណ៍​ឈាមជ្រូក​ចំនួន​១.​ទី​៨.​សំភារ​:​ផ្សេងៗ​មួយចំនួន​តូច​។​ទី​៩.​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូន​៥​ហ្គោល​ពណ៌​ទឹកមាស​ចំនួន​១​គ្រឿង​។​

សមត្ថកិច្ច​ឱ្យ​ដឹង​ដែរ​ថា​៖​ចំពោះ​កា​ខូចខាត​រួមមាន​:​ស្នាម​បែក​ធ្លុះ​និង​ស្រាំ​កញ្ចក់​បន្ទប់​ដាក់​សម្ភារៈ ចំនួន​១​កន្លែង​។ ជនសង្ស័យ​មាន​ស្លាកស្នាម​របួស​ដាច់​បញ្ឆិត​លើ​ក្ដោងច្រមុះ ប្រវែង​១​សង់ទីម៉ែត្រ ទី​២​ស្នាម​ដាច់​លើ​គល់​ចិញ្ចើម​ខាងឆ្វេង​ប្រវែង​១​សង់ទីម៉ែត្រ ទី​៣​ស្នាម​ដាច់​នៅ​ចុង​ចង្កា​ខាងស្ដាំ​០,៥​សង់ទីម៉ែត្រ ទី​៤-​ថ្ងាស់​ប៉ោង​ហើម​ទី​៥​ក្បាល​ផ្នែក​ខាងក្រោយ​ហើមប៉ោង​ទី​៦​នៅ​លើ​ផ្ទៃមុខ​មាន​សភាព​ហើម​។​

​សមត្ថកិច្ច​បន្តថា​៖​នៅ​យប់​ថ្ងៃកើតហេតុ​ទី​២០​វិច្ឆិកា​ម៉ោង​០​និង​១៥​នាទី​ឆ្លង​ចូល​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​២០១៧ នៅពេល​ដែល​បុគ្គលិក​កាស៊ីណូ​កំពុងតែ​រៀបចំ ទុកដាក់​សម្ភារៈ​លុយកាក់​ក្រោយ​ពេល​អស់​ភ្ញៀវ ក៏​ស្រាប់តែ​ជនសង្ស័យ ម្នាក់​ឈ្មោះ អ៊ុំ សុភ័​ក្រ បាន​កាន់​កាំភ្លើងខ្លី ដើរ​សំដៅ​ចូលមក​ក្នុង​បន្ទប់ សង្វៀន​កាស៊ីណូ​ហើយ​ស្រែក​ថា​នៅ​ឱ្យ​ស្ងៀម ភ្លាម​នោះ​បុគ្គលិក​និង​សន្ដិសុខ​កាស៊ីណូ​បានឃើញ​ហើយ​ក៏​ស្រែក​ថា​៖ ហ្អែ​ង​កុំ​ចូលមក តែ​ភ្លាម នោះ​ជនសង្ស័យ​ក៏​បាន​លើក​កាំភ្លើង​ឡើង​ភ្ជង់​សំដៅ​មក​បុគ្គលិក​និង សន្ដិសុខ ពេល​នោះ​ខាង​សន្ដិសុខ​កាស៊ីណូ ក៏​បាន​នាំគ្នា​ព្រួត​ចាប់​ក៏មាន ទោះបីជា​មាន​ការប្រតាយប្រតប់​គ្នា រហូត​ចាប់​ជនសង្ស័យ​បាន រួចហើយ​បាន រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់​ការកសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×