Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្តីពីការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ និង​ការដាក់​ឲ្យ​ដំណើរការ​អ​ង្ក​ភាព​ច្រកចេញចូល​តែ​មួយ​ខេត្ដ​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ លេខ ១៩ អនក្រ​.​បក ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​ដាក់ឲ្យ​ដំណើការ​អង្គភាព​ច្រកចេញចូល​តែមួយ របស់​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ និង​មាន​វត្តមាន​មន្ត្រី​ជាច្រើន​រូប​ទៀត​ក្រោម​ឱវាទ​ខេត្ត​ទាំងមូល​បាន​ចូលរួម​ផង​ដែរ​។​

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការិយាល័យ ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​តាម​ក្រុង ស្រុក ខណ្ឌ​តាម​ការណែនាំ របស់​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​ដើម្បី​បង្ខិត​សេវា​ឲ្យនៅ​ជិត​ប្រជាពលរដ្ឋ​សំដៅ​ផ្តល់​សេវា​ជូន​ប្រជា ពលរដ្ឋ​អោយ​កាន់តែ្អ​ប្រសើរ​។​

ឯកឧត្តម យន្ត មីន បន្តថា ​៖​ ការិយាល័យ​ប្រជាពលរដ្ឋ​ជា​ស្ថាប័ន​សម្រុះសម្រួល​ដោះស្រាយ​ពាក្យបណ្តឹង​ក្រៅ​ប្រព័ន្ធ​តុលាការ ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវាសាធារណ​: និង​ការគ្រប់គ្រង​រដ្ឋបាល​ក្នុង​ដែន​សមត្ថកិច្ច សំដៅ​កែលម្អ​ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​ទាន់​ពេលវេលា ដើម្បី​រួមចំណែក​លើក កម្ពស់​គុណភាព​ជីវភាព​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

ឯកឧត្តម យន្ត មីន បន្ថែមថា សុំ​អោយ​ពលរដ្ឋ​មាន​ការយោគយល់​ចំពោះ​ការ​យឺត​យ៉ាង​បន្តិច បន្តួច​តែ​គ្រា​នេះ​ដែរ​មន្ត្រី​កំពុង​ពង្រឹង​ការងារ​អោយ​កាន់តែ​ប្រសើរ​ឡើង​ហើយ​។​

ជាមួយគ្នានេះដែរ លោក សំ សំអាត ជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ បញ្ជាក់ថា ការិយាល័យ​ប្រជាពលរដ្ឋ មាន​ភារកិច្ច​ក្នុង​ការ​ជូ​យ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ក្រៅ​ប្រពន្ធ័​តុលាការ​និង​ជួយស​ម្រួលបញ្ហា​ទាំងឡាយ​ដែល​មន្ត្រី​សេវា​សាធារណៈ​បម្រើ​ពលរដ្ឋ​មិន​ទាន់​បាន​ល្អ​។​

ចំណែក លោក ជា បា​ឈុន ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៃ​សាលា ខេត្ត​ព្រះ​សីហុ បានបង្ហាញ​ជំហរ ថា​នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ល្អប្រសើរ​។​

សូមបញ្ជាក់​ថា ចាប់តាំងពី​បាន​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ សង្គេតឃើញថា ប្រជាពលរដ្ឋ​បាន​មក​ទទួល​សេវា​យ៉ាង​ផុលផុស ហើយ​មន្ត្រី​ច្រក​គ្រប់​ជំនាញ​បាន​នឹង​កំពុង​មមា​រញឹក​ក្នុងការ​បម្រើប្រជាជន​យ៉ាងសកម្ម​បើទោះជា​មាន​ការលើកឡើង​តាម​បណ្តាញ​សង្គម​ខ្លះ​ថា​សេវា​នៅ​មាន​ភាពយឺត​យ៉ាង​ខ្លះ​ក្តី​។​

តែ​ជា​យ៉ាងណា ប្រធាន​ការិយាល័យ​ទាំង​ពីរ​ដែល​ទើប​បង្កើត​ថ្មី​និង​បាន​ដាក់ អោយ​ដំណើរការ​ថ្មីៗ​នេះ​ប្តេជ្ញា​នឹង​ខិតខំ​បម្រើ​ការងារ​ជូន​ប្រជាជន​អោយ​បាន​កាត់​តែ​ល្អប្រសើរ​តែ​សូម​មាន​ការយោគយល់​ខ្លះ​ចំពោះ​ការយឺតយ៉ាវ​បន្តិច​បន្តូច​នាពេលនេះ​៕ ដែនសីមា

spot_img
×