Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ប្លន់​យក​ទូ​រ ATM ទាំងមូល​តែ​ម្តង (​មាន​វីដេអូ​)

spot_img

​ខ្មាន់កាំភ្លើង ៧​នាក់ បាន​សម្រុកចូល​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​អាហ្វ្រិក​ខាងត្បូង ក្រោយមក​ក៏​នាំគ្នា​លើក​ទូរ​ដក​លុយ​ស្វ័យប្រវត្តិ (ATM) ឡើង​រថយន្ត​ចាកចេញ​ទៅ​តែម្តង ។​

​តាម Daily Mail ហេតុការណ៍​នេះ​កើតឡើង​នៅ Lady Frere, Eastern Cape អាហ្វ្រិក​ខាងត្បូង វេលា​ម៉ោង ៨ និង ០០ ព្រឹក ថ្ងៃទី ១ ខែ​សីហា ។​

​ពួក​ចោរប្លន់​នាំគ្នា​សែង​ទូរ ATM ដាក់​លើ​រថយន្ត ។​

​ហេតុការណ៍​គឺ ក្រោយពេល​ផ្សារ​ទំនើប​បើកទ្វារ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ក្រុម​ចោរ​នេះ បាន​សម្រុកចូល​ខាងក្នុង រួច​ផ្ទុះអាវុធ​ឡើង​លើ ។ អតិថិជន​នៅ​ទីនោះ នាំគ្នា​រត់​ប្រសាច​ចេញ​ក្រៅ ។​

​ភ្លាម​នោះ​ពួក​វា​បាន​ផ្តាច​ទ្វារ ATM ចេញ​ពី​ជញ្ជាំង រួច​សែង​ដាក់​រថយន្ត 4×4 Opel corsa ពណ៌​ប្រាក់​គេចចេញ​ទៅ​បាត់ ។​

​តាម​រដ្ឋអំណាច​មូលដ្ឋាន​ឲ្យដឹងថា ទូ​រ ATM នេះ ទើប​បញ្ចូល​ប្រាក់​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ដដែល ហើយ​ទឹកប្រាក់​សរុប​ក្នុងនោះ​គឺ ៣៣.៨៤០ USD ។​

​សំណាងល្អ​ពុំ​មាន​អ្នករបួស ប៉ូលិស​មាន​វត្តមាន​បិទ​ភ្លាមៗ​ដែរ ហើយ​ឲ្យដឹងថា លេខ​រថយន្ត​របស់​ពួកចោរ​ជា​លេខ​ក្លែងក្លាយ ៕ លី​សា​

spot_img
×