Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ដ​ព្រះសីហនុ ឃាត់ខ្លួន​ជន​ជាតិចិន​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​ខារ៉ាអូខេ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១:៥០ នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ម្នាក់​ឈ្មោះ LIN NIAN YU ភេទ​ប្រុស ពាក់​ពន្ធ័​គ្រឿងញៀន ក្នុង​ខារ៉ាអូខេ ហាវ​មិន ស្ថិតនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

នគរបាល​ឲ្យដឹងថា ការឃាត់ខ្លួន​នេះ សមត្ថកិច្ច បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ កេតា​មីន (KETAMIN) ចំនួន ២ កញ្ចប់ ពី​ក្នុង​ខ្លួន របស់​ឈ្មោះ LIN NIAN YU លុយ​ចំនួន ១៤០ ដុល្លា​អាមេរិក​ ​និង​ទូរស័ព្ទដៃ ១​គ្រឿង​។​

មន្ត្រីនគរបាល បន្តថា នៅពេល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ LIN NIAN YU នេះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច នឹង ព្យាយាម​កុហក​សមត្ថកិច្ច​រហូត​ដល់​ម៉ោង ១ និង​៣០ នាទី​រំលង​អាធ្រាត​ឆ្លង​ចូល​ថ្ងៃទី​៩ ខែ​សីហា ទើប​កម្លាំង​សមត្ថកិច្ច​បន្ត ទៅ​ឆែកឆេរ​បន្ទប់​ជួល​លេខ ២០៤ នៅ​ផ្ទះសំណាក់ មករា ស្ថិតនៅ​ជិត​ឆ្នេរ​អូរ​ឈើទាល ដោយ​បាន​រកឃើញ និង​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​កេតា​មីន (KETAMIN) ចំនួន ១ កញ្ចប់​ទៀត និង​ដប​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១​។​

បច្ចុប្បន្ន​សមត្ថកិច្ច​នគ​រ​បាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ ដើម្បី​ឈាន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ បញ្ជូន​ទៅកាន់​តុលាការ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕​ ដែនសីមា

spot_img
×